តើគ្រូបង្វឹករូបណាឈ្នះពានរង្វាន់អឺរ៉ុបច្រើនជាងគេ?

Apr 19, 2024 - 20:51
Apr 19, 2024 - 22:00
 32
ចែករំលែកទៅកាន់

អ្នកចាត់ការក្រុម Real Madrid លោក Carlo Ancelotti ត្រូវបានគេចាត់ទុកថាជាគ្រូបង្វឹកឆ្នើមប្រចាំសតវត្សទី២១និងជាគ្រូបង្វឹកនាំមុខគេក្នុងបញ្ជីឈ្នះពានរង្វាន់អឺរ៉ុបច្រើនជាងគេបំផុត។ ជោគជ័យថ្មីៗបំផុតរបស់លោកបានកើតឡើងនៅក្នុងពានរង្វាន់ UEFA Super Cup ឆ្នាំ​២០២២ ដែលក្រុមរបស់លោកបានផ្តួលក្រុម Frankfurt ។ ប្រភពដដែលនោះបានបន្តថា លោក Carlo Ancelotti បានដឹកនាំឈ្នះពានរង្វាន់អឺរ៉ុបចំនួន ៩ ដែលក្នុងនោះរួមមានពានរង្វាន់ Champions League ចំនួន៤ ពានរង្វាន់ UEFA Super Cup (៤)និងពានរង្វាន់ Intertoto Cup ()

លោកបានដឹកនាំក្លឹបសេះបង្កង់ Juventus ឈ្នះពានUEFA Intertoto Cup ក្នុងឆ្នាំ ១៩៩៩។ បន្ទាប់មកនៅជាមួយ AC Milan លោកបានជួយអោយក្លឹបនេះឈ្នះពានUEFA Champions League ពីរដងគឺ២០០២-០៣និង២០០៦-០៧និងពានរង្វាន់ UEFA Super Cup ពីរដងដែរគឺ ២០០៣និង២០០៧។ បន្ថែមពីនេះទៀតនៅជាមួយក្លិប Real Madrid លោកបានជួយអោយ ក្លិបនេះឈ្នះពានអឺរ៉ុប ៤ គឺ UEFA Champions League ពីរ (២០១៣-១៤និង២០២១-២២) និង UEFA Super Cup ពីរដែរគឺ ២០១៤និង ២០២២។ ចំណាត់ថា្នក់លេខ២បានទៅលើលោក Alex Ferguson ឈ្នះពាន៧។លេខ២ស្ទួនបានទៅលើលោកGiovanni Trapatyoni ឈ្នះពាន៧ដែរខណៈលោក Pep Guardiolaនិង Arrigo Sacchi លេខ៤ស្ទួន ឈ្នះពាន៦៕

ប្រភព៖ Sportingnews.com