តើក្លិបអង់គ្លេសបាត់បង់ឱកាសឡើងទៅ វគ្គពាក់ កណ្តាលផ្តាច់ព្រ័ត្រពានអឺរ៉ុបទាំងពីរ ប៉ុន្មានដង?
ស្ថិតក្នុងសតវត្សទី ២១ នៃយុគសម័យបាល់ទាត់ដែលកំពុងរីកចម្រើន តែបែរជាគ្មានវត្តមានក្លិបបាល់ទាត់អង់គ្លេសនៅក្នុងការប្រកួតប្រជែងពានរង្វាន់អឺរ៉ុបទាំងពីរគឺ UEFA Champions League និង UEFA EUROPA League នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលមើលទៅវាហាក់ដូចជារឿងមួយអាក្រក់បំផុត ប៉ុន្តែបើក្រលេកមើលទៅប្រវត្តិសាស្រ្តវិញវាមិនមែនជារឿងចម្លែកពេកនោះទេ។
យោងទៅតាមការចុះផ្សាយរបស់ BBC កាលពីថ្ងៃសុក្រទី១៩ ខែមេសា ២០២៤ បានឱ្យដឹងថា គិតមកត្រឹមពេលនេះវាជាលើកទី៣ហើយដែលក្រុម អង់គ្លេសមិនបានឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៅក្នុងពានរង្វាន់ UEFA Champions League ឬ Europa League ដូច្នេះវាមិនមែនជារឿងគួរអោយភ្ញាក់ផ្អើលអ្វីនោះទេ។
មានតែក្រុមអង់គ្លេសមួយគត់ដែលនៅសេសសល់ក្នុងទ្វីបអឺរ៉ុបគឺក្រុម Aston Villa ដែលបានផ្តួលក្រុម Lille ដោយបាល់ប៉េណាល់ទីដើម្បីឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃ Europa Conference League ដែលជាការប្រកួតពានរង្វាន់កម្រិតទីបីទើបតែចាប់ផ្តើមបាន៣រដូវកាល។
តើក្លិបអង់គ្លេសបាត់បង់ឱកាសឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅរដូវកាលណាខ្លះ?
-លើកទី១ នៅរដូវកាល ២០០២-២០០៣
-លើកទី២នៅរដូវកាល ២០១៤-២០១៥
-លើកទី៣ នៅរដូវកាល ២០២៣-២០២៤
យុគសម័យកាលដ៏ល្អបំផុតរបស់អង់គ្លេសគឺនៅរដូវកាល២០១៨-១៩និង ២០២០-២១ ដែលក្លិបអង់គ្លេសឡើងបាន៤ក្រុមក្នុងពានរង្វាន់ទាំងពីរនេះ។
ចំណែកឯរដូវកាល ២០២១-២២ វិញអង់គ្លេសឡើង ៤ ដូចគ្នា នៅ Champions League ក្លិប Manchester City និង Chelsea ហើយវគ្គផ្តាច់ព្រ័ត្រពួកគេទាំងពីរក៏ជួបគ្នា ហើយ Chelsea ក្លាយជាម្ចាស់ពាន។ នៅ Europa League មានក្លិប Arsenal និង Manchester United ។ United ឡើងដល់វគ្គផ្តាច់ព្រ័ត្រតែចាញ់ Villarreal៕