ប្រធានក្លិប Barcelona ទៅ Madrid ដើម្បីឈ្នះ
ប្រធានក្លិប Barcelona លោក Joan Laporta មានទំនុកចិត្តថាក្រុមរបស់លោកនឹងប្រែក្លាយការបរាជ័យជាមួយក្រុម PSG ក្នុងការប្រកួតUEFA Champion League ទៅជាជ័យជម្នះលើក្រុមReal Madrid សម្រាប់ការប្រកួត El Clasico នារាត្រីថ្ងៃអាទិត្យនេះ។ លោក Laporta បានប្រាប់អ្នកគាំទ្រវ័យក្មេងម្នាក់ថាយើងនឹងឆ្លងកាត់ការខកចិត្តចំពោះការចាញ់ PSG ប៉ុន្តែយើងនឹងទៅ Madrid ដើម្បីឈ្នះ។ លោកបន្ថែមថាខ្ញុំនៅតែមានអារម្មណ៍មិនល្អ (យើងមិនអាចយកឈ្នះ PSG។ យើងមានសង្ឃឹមច្រើន តែយើងធ្វើវាមិនបាន)។ ឥឡូវដល់ពេលត្រូវឆ្លងផុតការខកចិត្តនេះហើយ។
Barcelona ត្រូវប៉ះ Real Madrid ក្នុងការប្រកួតដែលប្រហែលជានឹងសម្រេចថាអ្នកណាឈ្នះពាននៅ La Liga នៅរដូវកាលនេះ។ Barca មាន ៨ ពិន្ទុតាមពីក្រោយ Madrid ក្នុងការប្រជែងដណ្តើមពាន La Liga នៅរដូវកាលនេះ។