តើកីឡាកររូបណាស៊ុតបញ្ចូលទីច្រើនជាងគេនៅក្នុងប្រវត្តិសាស្រ្ត EURO ?

Apr 23, 2024 - 00:20
Apr 23, 2024 - 02:00
 51
ចែករំលែកទៅកាន់

ខ្សែប្រយុទ្ធ Cristiano Ronaldo គឺជាអ្នកស៊ុតបញ្ចូលទីនាំមុខគេក្នុងប្រវត្តិសាស្ត្រ UEFA European Championship នាំមុខអតីតខ្សែប្រយុទ្ធជើង​ខ្លាំង​បារាំង​ពីរ​រូប​។  Ronaldo បាន​ចូលរួមប្រកួត​ចំនួន​ប្រាំ​លើក​ផ្សេង​គ្នា​ដោយ​បាន​ចាប់​ផ្តើម​ស៊ុត​បញ្ចូល​ទី​ជា​លើក​ដំបូង​ក្នុង​កំឡុង​ឆ្នាំ​២០០៤។ គាត់បានចូលប្រឡូកក្នុងពានរង្វាន់យូរ៉ូនេះរៀងរាល់បួនឆ្នាំម្តង ហើយត្រូវបានគេរំពឹងថានឹងធ្វើម្តងទៀតនៅឆ្នាំ ២០២៤ ក្រោមការដឹកនាំរបស់លោក Roberto Martinez

Ronaldo ស៊ុតបញ្ចូលទីបាន១៤គ្រាប់នាំមុខអតីតកីឡាករបារាំងលោក Michel Platini ដែលស៊ុតបញ្ចូលទីបាន ៩ និង Antoine Grienmann ដែលស៊ុតបញ្ចូលទីបាន ៧គ្រាប់ជាប់ចំណាត់ថ្នាក់លេខ៣។ តារាឆ្នើមរបស់ព័រទុយហ្គាល់ ស៊ុតបញ្ចូលទីបាន៥ គ្រាប់ក្នុងឆ្នាំ២០២០ ធ្វើឲ្យគ្រាប់បាល់សរុបរបស់គាត់មានចំនួន១៤ គ្រាប់។ Ronaldo បង្ហាញវត្តមានប្រកួត Euro នៅក្នុងឆ្នាំ ២០០៤, ២០០៨, ២០១២, ២០១៦ និង ២០២០៕