Rudgier ស្ទើរតែវាយមន្រ្តីប៉ូលីសមុនពេលប្រកួត El Clasico

Apr 24, 2024 - 16:34
 2
ចែករំលែកទៅកាន់

បើទោះការប្រកួត El Clasico ត្រូវបានគេចាត់ទុកថាជាការប្រកួតដ៏ធំបំផុតនៅក្នុងប្រតិទិនរបស់ Real Madrid ប៉ុន្តែកីឡាករខ្សែការពារ Antonio Rudiger ហាក់ដូចជាមិនមានសម្ពាធអ្វីបន្តិចសោះនៅមុនការប្រកួតកាលពីថ្ងៃអាទិត្យ ផ្ទុយទៅវិញលោកហាក់ដូចជាមានទំនុកចិត្តខ្ពស់និងមានភាពរីករាយ។

អតីតកីឡាករក្លិប Chelsea រូបនេះបានសម្រេចចិត្តបង្កើតភាពរីករាយបន្តិច ខណៈដែលក្រុមរបស់ខ្លួនបានចេញដំណើរទៅកម្ដៅសាច់ដុំនៅទីលានមុនការប្រកួតចាប់ផ្តើម។ កីឡាកររូបនេះបានធ្វើកាយវិការកវាយប៉ូលីសដែលកំពុងឈរនៅក្នុងរូងក្រោមដី តែប៉ូលិសមិនមានការភ្ញាក់ផ្អើលនឹងកាយវិកានោះទេផ្ទុយទៅវិញគាត់ក៏បានសើចមុននឹងត្រឡប់ទៅបំពេញការងាររបស់គាត់វិញ។ បន្ទាប់ពីបញ្ចប់ការប្រកួត Rudiger បានត្រឡប់ទៅកាន់មន្ត្រីប៉ូលិសវិញ ហើយក៏បានផ្តល់អាវឱ្យគាត់។ការប្រកួតកាលពីយប់ថ្ងៃអាទិត្យ ម្ចាស់ផ្ទះReal Madrid  បានយកឈ្នះ Barcelona ដោយលទ្ធផល ៣-២៕

 ប្រភព៖ Daily mail