Pep អនុញ្ញាតិឱ្យកីឡាករសម្រាកពីរថ្ងៃ
លោក Pep Guardiola បាននិយាយនៅមុនការប្រកួត Premier League ថ្ងៃព្រហស្បតិ៍ទី២៥មេសាថា កីឡាកររបស់ Manchester City ត្រូវឈប់សម្រាករយៈពេល២ថ្ងៃ ខណៈដែលពួកគេព្យាយាមដោះស្រាយជាមួយនឹងការទាមទារនៃកាលវិភាគការប្រកួតដ៏មមាញឹក។
លោក Pep បាននិយាយអំពីកីឡាកររបស់លោកថា ពួកគេត្រូវនៅក្នុងទូរទឹកកករយៈពេលពីរថ្ងៃ (ឈប់សម្រាក) ដោយមិនអោយពួកគេជួបគ្នាទេ។ ពួកគេត្រូវនៅផ្ទះជាមួយក្រុមគ្រួសារ។ ព្យាយាមសម្រាក គ្មានអ្វីពិសេសទេ។
City ដែលជាក្រុមតែមួយគត់ក្នុងចំណោមការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ FA Cup ចំនួនបួនដែលបានលេងនៅពាក់កណ្តាលសប្តាហ៍នោះ បានយកឈ្នះលើក្រុម Chelsea ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ១-០កាលពីថ្ងៃសៅរ៍ ។
ជាមួយគ្នានេះដែរលោក Guardiola បានច្រានចោលព័ត៌មានថាលោកបានធ្វើពហិការលើប្រព័ន្ធផ្សព្វផ្សាយដោយសារតែការខកចិត្តចំពោះកាលវិភាគប្រកួតដ៏មមាញឹក។