John Terry បានចូលក្នុងបញ្ជីកិត្តិយសវរជនឆ្នើម PL  

Apr 24, 2024 - 22:10
 4
ចែករំលែកទៅកាន់

ខ្សែការពារដ៏រឹងមាំJohn Terry ត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីកិត្តិយសកីឡាករឆ្នើមរបស់ Premier League Hall of Fame ។ 

ពានរង្វាន់កិត្តិយស Hall of Fame ផ្តល់កិត្តិយសដល់កីឡាករ និងអ្នកគ្រប់គ្រងទាំងឡាយណា ដែលបានរួមចំណែកយ៉ាងធំធេងចំពោះភាពជោគជ័យជាប្រវត្តិសាស្ត្រនៃក្របខ័ណ្ឌកំពូល ដែលគិតមកដល់ពេលនេះមានចំនួន ២២នាក់រួចហើយ។ ជាមួយគ្នានេះដែរ Andy Cole អតីតខ្សែប្រយុទ្ធ ARSENAL ក៏មានឈ្មោះក្នុងបញ្ជីនេះដែរ។ Ashley Cole ទទួលបានកិត្តិយសខ្ពស់បំផុតក្នុងបញ្ជីពានរង្វាន់មុនគេនៅឆ្នាំនេះ ខណៈដែល Andy Cole និង Terry ក្លាយជាកីឡាករទី២៣ និងទី២៤

ការទទួលបានតំណែងដ៏ខ្ពង់ខ្ពស់របស់ Terry បន្ទាប់ពីគាត់បង្ហាញខ្លួនបាន ៤៩២ ប្រកួតនៅ Premier League និងរក្សាបាន  Clean Sheet(ការពារមិនអោយគ្រាប់បាល់ចូលទី)បានចំនួន២១៤លើក ក្នុងនាមជាខ្សែការពារកណ្តាលដ៏មានឥទ្ធិពល Terry ក៏ជាខ្សែការពារដែលស៊ុតបញ្ចូលទីបានច្រើនជាងគេក្នុងក្របខ័ណ្ឌ Premier League ជាមួយនឹងគ្រាប់បាល់ចំនួន ៤១គ្រាប់។ គាត់បានឈ្នះពានរង្វាន់ប្រាំដងជាមួយក្រុមតោខៀវ។ អតីតប្រធានក្រុមជម្រើសជាតិអង់គ្លេសក្លាយជាវីរបុរសChelsea ទីប្រាំដែលបានចូលក្នុងHall of Fame បន្ទាប់ពី Didier Drogba, Frank Lampard, Petr Cech និង Ashley Cole

ប្រភព៖ Dailymail