កីឡាករណាឈ្នះស្បែកជើងមាសលីគកំពូលអឺរ៉ុបច្រើនជាងគេ?

Apr 24, 2024 - 22:19
 31
ចែករំលែកទៅកាន់

ស្បែកជើងមាសអឺរ៉ុបគឺជាពានរង្វាន់ដែលត្រូវបានផ្តល់ឱ្យកីឡាករនៅលីគកំពូលទាំងប្រាំប្រចាំទ្វីបអឺរ៉ុបដោយគិតទៅតាមគ្រាប់បាល់ដែលកីឡាករក្នុងលីកនីមួយៗស៊ុតបញ្ចូលទីបានច្រើនជាងគេ។ តើកីឡាកររូបណាកំពុងគ្រងតំណែងនេះ?

យោងតាមកំណត់ត្រារបស់ Khelnow.com បានអោយដឹងថា ខ្សែប្រយុទ្ធអាហ្សង់ទីន Leonel Messi ដែលបច្ចុប្បន្នកំពុងលេងអោយក្លឹបបាល់ទាត់អាមេរិក Inter Miami គឺជាកីឡាករតែម្នាក់គត់ដែលគ្រងស្បែកជើងមាសលីគបាល់ទាត់កំពូលទាំង៥របស់អឺរ៉ុប។

កីឡាករMessi ធ្លាប់ទទួលបានពានរង្វាន់ស្បែកជើងមាសលីគបាល់ទាត់អឺរ៉ុបចំនួន ៦ដងនៅពេលដែលគាត់លេងអោយក្លឹបអ្នកមានមុណ្យBarcelonaនៅឆ្នាំ២០១០ Messi ឈ្នះស្បែកជើងមាសលើកដំបូងជាមួយនឹងគ្រាប់បាល់៣៤គ្រាប់។ បន្ទាប់មកនៅឆ្នាំ ២០១២ (៥០គ្រាប់) ឆ្នាំ២០១៣ (៤៦គ្រាប់) និង ៣ ឆ្នាំចុងក្រោយឈ្នះស្បែកជើងមាសជា​ប់ៗគ្នាគឺ ២០១៧ (៣៧គ្រាប់) ២០១៨ (៣៤គ្រាប់)និង ២០១៩ (៣៦គ្រាប់)។ 

ចំណែក Ronaldo ឯគូប្រជែង Messi ឈរលំដាប់លេខ៣ ជាមួយនឹងពានរង្វាន់ស្បែកជើងមាសចំនួន៤ដងគឺ ២០១៨នៅជាមួយ Manchester United (៣១គ្រាប់)បន្ទាប់មកជាមួយ Real Madrid បានចំនួន៣ដងគឺ ២០១១(៤០គ្រាប់) ២០១៤ (៣១គ្រាប់) និង ២០១៥ (៤៨គ្រាប់)។ ក្រៅពីនេះកីឡាករដែលឈរចំណាត់ថ្នាក់លេខ៣ភាគច្រើនទទួលបានស្បែកជើងមានចំនួន២មានដូចជាកីឡាករ Robert Lewandowski, Luis Suarez, Diego Forlan និង Thierry Henryជាដើម៕