លោក Fabio Capello បង្ហាញចំណុចសំខាន់ ២ អាចសម្លាប់ក្តីសង្ឃឹមអង់គ្លេសនៅ EURO

Apr 24, 2024 - 22:39
 18
ចែករំលែកទៅកាន់

អតីតគ្រូបង្វឹកអង់គ្លេស លោក Fabio Capello មានការព្រួយបារម្ភថាទម្លាប់ការលេងដោយភ័យខ្លាចរបស់អង់គ្លេសពេលឡើងដល់ផ្តាច់ព្រ័ត្រអាចវិលត្រលប់មកលងពួកគេម្តងទៀតក្នុងអំឡុងពេលប្រកួតជើងឯកអឺរ៉ុប នៅប្រទេសអាល្លឺម៉ង់រដូវក្តៅនេះ។

គ្រូបង្វឹកវ័យ ៧៧ឆ្នាំជឿជាក់ថាក្រុមរបស់លោក Gareth Southgate នឹងស្ថិតក្នុងចំណោមក្រុមដែលពេញចិត្តក្នុងការឈ្នះពាន Euro ២០២៤ នៅពេលដែលការប្រកួតចាប់ផ្តើមនៅប្រទេសអាល្លឺម៉ង់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ទៀត។ អង់គ្លេសមិនបានឈ្នះពានធំទេចាប់តាំងពីឆ្នាំ១៩៦៦ ហើយបានធ្លាក់ចូលទៅក្នុងឧបសគ្គចុងក្រោយនៅក្នុងព្រឹត្តិការណ៍ Euro ២០២០ជាកន្លែងដែលពួកគេបានចាញ់ក្នុងវគ្គផ្តាច់ព្រ័ត្រជាមួយអ៊ីតាលី កាត់ក្តីដោយការទាត់បាល់ប៉េណាល់ទី។

ថ្លែងនៅក្នុងពិធីប្រគល់ពានរង្វាន់  Laureus World Sports Awards ក្នុងទីក្រុង Madrid លោក Capello បាននិយាយថា ខ្ញុំចូលចិត្តក្រុមជម្រើសជាតិអង់គ្លេស។ ខ្សែបម្រើ និងខ្សែប្រយុទ្ធរបស់ពួកគេគឺល្អបំផុតដែលមានកីឡាករដូចជាៈ Bellingham, Kane, Saka ក៏ប៉ុន្តែបញ្ហាគឺថាប្រព័ន្ធការពារ និងជាពិសេសកីឡាករចាំទីតែម្តង។តំបន់ការពារកណ្តាលផ្នែកខាងក្រោយរបស់ពួកគេខ្សោយ មិនមានកម្រិតដូចក្រុមដែលមានវត្តមានប្រកួតយូរ៉ូផ្សេងទៀតទេ។ លោកបានបន្ថែមថាពេលខ្លះកីឡាករចាំទីលេងបានល្អដែរ ប៉ុន្តែដើម្បីឱ្យតំបន់ការពារល្អត្រូវមានទំនុកចិត្តលើអ្នកចាំទី។ខ្ញុំបានមើលគាត់នៅក្នុងការប្រកួត Euro ២០២០ វគ្គផ្តាច់ព្រ័ត្រ ហើយបន្ទាប់ពី២០នាទីគាត់គ្រាន់តែបន្តទាត់បាល់អោយបានឆ្ងាយ។វាហាក់ដូចជាគាត់មិនចង់ឱ្យបាល់នៅជិតគាត់ ហើយគ្រាន់តែចង់ឱ្យវាឆ្ងាយតាមដែលអាចធ្វើទៅបាន។

ក្រៅពីមើលឃើញចំនុចខ្សោយប្រព័ន្ធការពារនិង អ្នកចាំទី លោក Capello ដែលជាឯកអគ្គរដ្ឋទូតពានរង្វាន់ Laureus បានបន្ថែមថា បញ្ហាចម្បងមួយទៀតសម្រាប់ប្រទេសអង់គ្លេសគឺថានៅពេលដែលពួកគេឡើងមកដល់កន្លែងដើម្បីឈ្នះពួកគេលេងដោយភ័យខ្លាច។វាជាការភ័យខ្លាច។ ពេលដែលអ្នកឈានដល់ពានរង្វាន់ដ៏សំខាន់ អ្នកនឹកដល់អ្វីមួយ។ នោះគឺជាការភ័យខ្លាចដែលបង្កកក្រុម ហើយវាកើតឡើងជាញឹកញាប់ជាមួយប្រទេសអង់គ្លេស៕

 ប្រភព៖ The Sun