David Raya កំពុងធ្វើដំណើរទៅរកស្រោមដៃមាស
អ្នកចាំទី David Raya កំពុងតែធ្វើដំណើរទៅរកការឈ្នះពានរង្វាន់ស្រោមដៃមាស (Golden Glove) របស់ Premier League បន្ទាប់ពីរកបាន Clean Sheet (រក្សាគ្រាប់បាល់មិនអោយចូលទី) មួយបន្ថែមទៀតជួយឱ្យ Arsenal ឈ្នះ Chelsea ដោយលទ្ធផល៥-០ ។ ដោយមិនគិតពីចំនួនប្រកួតដែលនៅសល់ក្នុងរដូវកាលនេះកីឡាករចាំទីសញ្ជាតិអេស្ប៉ាញរក្សាគ្រាប់បាល់មិនឱ្យចូលទី (Clean Sheet) បានសរុបចំនួន១៤ ដែលគួរតែគ្រប់គ្រាន់ដើម្បីឈ្នះពានរង្វាន់
គូប្រជែងជិតស្និទ្ធបំផុតរបស់គាត់គឺ Jordan Pickford របស់ Everton ដែលរក្សាបាន Clean Sheet ចំនួន ១០ លើក។ អ្នកចាំទី David De Gea របស់ក្លិបManchester United ឈ្នះពានរង្វាន់កាលពីរដូវកាលមុនជាមួយនឹង Clean Sheet ចំនួន ១៧ លើក..៕