តើការប្រកួត EURO ២០២៤ ប្រើប្រាស់អាជ្ញាកណ្តាលប៉ុន្មានរូប?
មិនខុសពីការប្រកួត EURO ឆ្នាំ ២០២០ នោះទេស្ថាប័នបាល់ទាត់អឺរ៉ុប UEFA បានជ្រើសរើសនិងតែងតាំងអាជ្ញាកណ្តាលចំនួន១៨នាក់ និងក្រុមអាជ្ញាកណ្តាលមកពីប្រទេសអាហ្សង់ទីន សម្រាប់ទទួលបន្ទុកការប្រកួតចំនួន៥១នៅប្រទេសអាល្លឺម៉ង់។ គណៈកម្មាធិការអាជ្ញាកណ្តាលរបស់ UEFA បានប្រកាសតែងតាំងអាជ្ញាកណ្តាលចំនួន១៨នាក់ ក្រុមជំនួយអាជ្ញាកណ្តាល មន្ត្រីពិនិត្យវីដេអូ និងមន្ត្រីជំនួយការប្រកួតដែលនឹងទទួលបន្ទុកការប្រកួតចំនួន ៥១ នៅ UEFA EURO ២០២៤ ។
ខាងក្រោមនេះគឺជាបញ្ជីឈ្មោះអាជ្ញាកណ្តាលទាំង១៨រូប៖ Artur Soares Dias (ព័រទុយហ្គាល់), Jesús Gil Manzano (អេស្ប៉ាញ), Marco Guida (អ៊ីតាលី), Istvan Kovacs (រ៉ូម៉ានី), Ivan Kruzliak (ស្លូវ៉ាគី), François Letexier (បារាំង), Danny Makkelie (ហូឡង់), Szymon Marciniak (ប៉ូឡូញ), Halil Umut Meler (តួកគី), Glenn Nyberg (ស៊ុយអែត), Michael Oliver (អង់គ្លេស), Daniele Orsato (អ៊ីតាលី), Sandro Schärer (ស្វ៊ីស), Daniel Siebert (អាល្លឺម៉ង់), Anthony Taylor (អង់គ្លេស), Clément Turpin (បារាំង), Slavko Vinčić (ស្លូវេនី) និង Felix Zwayer (អាល្លឺម៉ង)..៕