អតីតខ្សែប្រយុទ្ធ Man Utd ត្រៀមខ្លួនអង្គុយកៅអីគ្រូបង្វឹក
Robin van Persie ដែលជាអតីតខ្សែប្រយុទ្ធក្រុម Arsenal និង Manchester United កំពុងតែឈានជិតដល់កិច្ចព្រមព្រៀងមួយដើម្បីក្លាយជាគ្រូបង្វឹករបស់ក្លឹប Heerenveen ។ ចាប់តាំងពីបញ្ចប់អាជីពជាកីឡាករក្នុងឆ្នាំ ២០១៩ Van Persie បានធ្វើការជាគ្រូបង្វឹកក្លឹបយុវជន Feyenoord ដែលអតីតជាក្លឹបបាល់ទាត់អាជីពរបស់គាត់ ។
Van Persie ក៏បានធ្វើជាគ្រូបង្វឹកក្រុមយុវជនអាយុក្រោម ១៨និងអាយុក្រោម១៩ឆ្នាំរបស់ Feyenoord នៅរដូវកាលនេះ ប៉ុន្តែបានបដិសេធសំណើរគ្រប់គ្រងក្រុមអាយុក្រោម២១ ឆ្នាំរបស់ Feyenoordខណៈដែលលោកចង់ដឹកនាំក្រុមឈុតធំតែម្តង។
របាយការណ៍ដដែលបានអះអាងថា Heerenveen ដំបូងបានកំណត់គោលដៅលោក Maurice Steijn និង Rick Kruys ជាបេក្ខភាពដ៏មានសក្តានុពលសម្រាប់តួនាទីអ្នកគ្រប់គ្រងរបស់ពួកគេ ប៉ុន្តែឥឡូវនេះបានបង្វែរគោលដៅមក Van Persie វិញបន្ទាប់ពីអតីតខ្សែប្រយុទ្ធហូឡង់ចាប់អារម្មណ៍ក្នុងអំឡុងពេលពិភាក្សា។
Van Persie បានចំណាយពេលបីថ្ងៃនៅ Carrington ជាកន្លែងដែលគាត់បានសង្កេតមើលវគ្គហ្វឹកហាត់របស់ United ជាមួយលោក Erik ten Hag និងជំនួយការរបស់គាត់គឺលោក Mitchell van der Gaag ។