តើគ្រូបង្វឹករូបណាដឹកនាំប្រកួតបានច្រើនជាងគេនៅ PL ?
Premier League គឺជាកម្រិតកំពូលបាល់ទាត់អាជីពក្នុងប្រទេសអង់គ្លេស។ លីកនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩២ ជំនួសលីគបាល់ទាត់ដែលមានឈ្មោះពីដើមថា Football League First Division ។ មកទល់នឹងពេលនេះ Premier League មានគ្រូបង្វឹកចំនួន ២៨០នាក់ ដែលគ្រប់គ្រងក្លឹបចំនួន ៥១ដែលបានធ្លាប់បានលេងនិងកំពុងលេងនៅ Premier League ។ ក្នុងចំណោមនោះ២១៣នាក់ គឺជាគ្រូបង្វឹកតែងតាំងជាអចិន្ត្រៃយ៍ និង ៦៦ ត្រូវបានតែងតាំងជាគ្រូបង្វឹកស្តីទីឬ បណ្តោះអាសន្ន។
តើគ្រូបង្វឹករូបណាធ្លាប់ដឹកនាំការប្រកួតបានច្រើនជាងគេ?
បើនិយាយពីការដឹកនាំដែលទទួលបានជោគជ័យបំផុតនៅក្នុង Premier League គឺ លោក Alex Ferguson ដែលបានដឹកនាំបិសាចក្រហម Manchester Utd ឈ្នះពានរង្វាន់ចំនួន ១៣ ក៏ប៉ុន្តែលោកមិនបានកាន់កំណត់ត្រាជាគ្រូបង្វឹកដែលដឹកនាំការប្រកួតបានច្រើនោះទេ។
ផ្ទុយទៅវិញលោក Arsene Wenger គឺជាគ្រូបង្វឹកដែលកាន់កាប់កំណត់ត្រាដឹកនាំការប្រកួតច្រើនជាងគេបំផុតនៅក្នុងប្រវត្តិសាស្ត្រ Premier League។