John Terry គាំទ្រក្លិបណាឈ្នះពាន Premier League?

Apr 26, 2024 - 19:20
 2
ចែករំលែកទៅកាន់

បើទោះជាបច្ចុប្បន្នក្លិបកាំភ្លើងធំ Arsenal កំពុងឈរតំណែងកំពូលតាងនិងនាំមុខ Man City ដល់ទៅ៤ពិន្ទុបែបនេះក្តី វីរបុរសក្រុមតោខៀវ Chelsea លោក John Terry នៅតែមើលរំលងក្រុមនេះសម្រាប់តំណែងជើងឯក Premier League រដូវកាល២០២៣-២៤។ផ្ទុយទៅវិញលោកបានគាំទ្រក្រុម Manchester City ជាម្ចាស់ពានដដែលហើយបានព្យាករណ៍ទម្លាក់ក្លិប Arsenal ទៅចំណាត់ថ្នាក់លេខ ៣បន្ទាប់ពី Liverpool

Terry ដែល​ទើបត្រូវ​បាន​គេ​បញ្ចូល​ក្នុង​តារាងបញ្ជីឈ្មោះតារាកិត្តិយសឆ្នើមរបស់ Premier League Hall of Fame កាលពីដើម​សប្តាហ៍​នេះ​ជឿ​ថា​ក្រុម​របស់ Pep Guardiola នឹង​ទទួល​បាន​ពានរង្វាន់ Premier League ក្នុងរដូវកាលនេះ។ នៅក្នុងការព្យាករណ៍លោក Terry បានដាក់ក្លិប Mancheater City នៅត្រង់ចំនុចលេខ ១។ ចំណែកឯក្លឹបកំពូលតារាង Arsenal ដែលកំពុងប្រជែងយកពានដែរត្រូវបានលោកTerry ដាក់នៅក្នុងចំណាត់ថ្នាក់លេខ ៣ ខណៈ Liverpoolឈរចំណាត់ថ្នាក់លេខ២

ទោះបីជាធ្លាក់ចេញពីក្របខណ្ឌ Champions League ក៏ដោយក៏ Man City នៅមានការប្រកួតដណ្តើមយកពានក្នុងស្រុកចំនួន២ទៀត គឺពានរង្វាន់ FA Cup មួយទៀតទល់នឹង Manchester United ក្នុងខែឧសភានិងពានPremier League នេះ។ គួររំឭកថាក្លិប Manchester City ត្រូវប្រកួតជាមួយ Brighton នៅរាត្រីថ្ងៃព្រហស្បតិ៍នេះ។ ប្រសិនបើឈ្នះនឹងឡើងមកលេខ២ក្នុងតារាងមាន ៧៧ ពិន្ទុស្មើ Arsenal តែចាញ់គ្រាប់បាល់ស៊ុតបញ្ចូលទី។ ទោះជាយ៉ាងណាក្តី Manchester City នៅសល់មួយប្រកួតក្នុងដៃទៀត៕