ខ្សែបម្រើដ៏ឆ្នើមរបស់ Chelsea ម្នាក់នឹងអវត្តមានពេញ ១រដូវកាល ក្រោយពីទទួលវះកាត់ជោគជ័យលើបញ្ហាក្រលៀន

Apr 26, 2024 - 20:45
 4
ចែករំលែកទៅកាន់

ខ្សែបម្រើរបស់ក្លិបតោខៀវ Chelsea កីទ្បាករ Enzo Fernandez នឹងអវត្តមានពេញមួយរដូវកាល បន្ទាប់ពីទទួលការវះកាត់ជោគជ័យលើបញ្ហាក្រលៀន។ កីទ្បាករសញ្ជាតិអាហ្សង់ទីនវ័យ ២៤ ឆ្នាំខាងលើនេះនឹងមិនមានវត្តមានសម្រាប់ការប្រកួតដែលនៅសេសសល់ចំនួន ៦ ប្រកួតនៅ Premier League។ ប៉ុន្តែ Enzo Fernandez ត្រូវបានរំពឹងថាអាចនឹងត្រឡប់មកវិញ នៅពេលការប្រកួត Copa America ដែលចាប់ផ្តើមនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤​ ខាងមុខនេះ។  

Enzo Fernandez បានផ្ទេរមកក្លិប Chelsea ពី Benfica ក្នុងតម្លៃផ្ទេរកំណត់ត្រាអង់គ្លេស ១០៧ លានផោន អំទ្បុងពេលទីផ្សារដោះដូរកីទ្បាកររដូវរងាឆ្នាំ ២០២៣។ ការផ្លាស់ប្តូរនោះបានកើតឡើងបន្ទាប់ពីរូបគេត្រូវបានគេដាក់ឈ្មោះជាកីឡាករវ័យក្មេង ដែលជួយឱ្យក្រុមជម្រើសជាតិអាហ្សង់ទីន គ្រងជ់ើងឯក World Cup ឆ្នាំ ២០២២។ Fernandez លេងឱ្យ Chelsea ចំនួន ៤០ ប្រកួតក្នុងគ្រាដ៏លំបាកបំផុតសម្រាប់ក្រុមនារដូវកាលនេះ ដោយស៊ុតបញ្ចូលទីបាន ៧ គ្រាប់..៕

ប្រភព៖ BBC