តើ UEFA ចំណាយនិងរកចំណូលបានប៉ុន្មានពី  EURO ឆ្នាំ ២០២៤?

Apr 26, 2024 - 21:52
 24
ចែករំលែកទៅកាន់

UEFA បាននិយាយកាលពីពេលថ្មីៗនេះថា ខ្លួននឹងចំណាយលុយផ្តល់ប្រាក់រង្វាន់សរុបចំនួនជាង៣៦០លានដុល្លារ ដល់ក្រុមជម្រើសជាតិទាំង២៤ ដែលមានវត្តមានប្រកួតជើងឯកទ្វីបអឺរ៉ុបនៅប្រទេសអាល្លឺម៉ង់ដែលនឹងប្រព្រឹត្រទៅចាប់ពីថ្ងៃទី ១៤ មិថុនា ដល់១៤កក្កដា ២០២៤។ ជាមួយគ្នានេះដែរ ស្ថាប័នបាល់ទាត់អឺរ៉ុប UEFA បានរំពឹងថានឹងរកបានចំណូលត្រឡប់មកវិញប្រហែល ២,៦១ ពាន់លានដុល្លារ ដែលបានមកពីការផ្សព្វផ្សាយពាណិជ្ជកម្ម។

ក្រុមនីមួយៗក្នុងចំណោម ២៤ក្រុមទទួលបានលុយអប្បបរមាស្មើៗគ្នា៩,៩០លានដុល្លារ។ ប្រសិនបើប្រកួតឈ្នះទទួលបានលុយបន្ថែមជាង១លានដុល្លារនិងស្មើបានជាង៥០ម៉ឺនដុល្លារ ក្នុងមួយប្រកួតនៅក្នុងពូល។ ចូលដល់វគ្គ១៦ក្រុមទទួលបានលុយបន្ថែម១,៦លានដុល្លារ និងជាបន្តបន្ទាប់វគ្គ៨ក្រុម ទទួលបាន ,៦លានដុល្លារ។ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទទួលបាន៤ ,២លានដុល្លារ ខណៈចំណាត់ថ្នាក់លេខ២បាន៥,២ដុល្លារនិងជើងឯកទទួលបានទឹកប្រាក់បន្ថែម ,៥លានដុល្លារ។ ចំនួនលុយអតិបរិមាដែលក្រុមជើងឯកអាចទទួលបានប្រសិនបើពួកគេឈ្នះការប្រកួតទាំងបីក្នុងពូលគឺមានទឹកប្រាក់សរុបជាង៣០លានដុល្លារ៕

 ប្រភព៖ UEFA