អង់គ្លេសប្រឈមមុខនឹងបម្រាម FIFA មិនឱ្យប្រកួត World Cup

Apr 26, 2024 - 23:18
 3
ចែករំលែកទៅកាន់

សមាជិកសភាដែលទាមទារឱ្យមានការវិលត្រលប់លើការលេងឡើងវិញនៃពានរង្វាន់ FA Cup អាចធ្វើឱ្យប្រទេសអង់គ្លេសប្រថុយនឹងហានិភ័យជាប់បម្រាមដោយ FIFA

ក្នុងអំឡុងពេលនៃការពិភាក្សាលើកទីពីរស្តីពីបទប្បញ្ញត្តិបាល់ទាត់នៅ Westminster កាលពីថ្ងៃអង្គារលោក Tim Farron អតីតមេដឹកនាំគណបក្សប្រជាធិបតេយ្យសេរី បានសន្យាថានឹងស្នើសុំវិសោធនកម្មដើម្បីផ្តល់ឱ្យអំណាចដល់និយតករបង្ខំឱ្យមានការប្រកួតឡើងវិញចំពោះពានរង្វាន់ FA ដែលត្រូវបានលុបចោលកាលពីសប្តាហ៍មុន។ កាល​ពី​សប្តាហ៍​មុនសមាគមបាល់ទាត់អង់គ្លេសបាន​ប្រកាស​ពី​គម្រោង​លុប​ចោល​ការ​ប្រកួត​ឡើងវិញ​ក្នុង​ពាន FA Cup។រាល់​ការ​ប្រកួត​នឹង​ត្រូវ​លេង​នៅ​ចុង​សប្តាហ៍​​ផង​ដែរ គម្រោងលុបចោលនោះក៏បានបន្តទៀតថា​នឹង​មិន​មាន​ការ​ប៉ះ​គ្នា​ជា​មួយ​នឹង Premier League ក្នុង​ជុំ​ទី ៤និង​ទី៥ ព្រម​ទាំង​ការ​ប្រកួត​ក្នុងវគ្គ៨ក្រុម។ ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ក៏​នឹង​ត្រូវ​លេង​នៅ​ថ្ងៃ​សៅរ៍​ដែរ ដោយ​មិន​មាន​ការ​ប្រកួត Premier League ធ្វើ​នៅ​ថ្ងៃ​ដដែល​នោះ​ទេ។

លោក Tim Farron ​បាន​លើកឡើងដោយ​មាន​ការ​គាំទ្រ​ពី​សមាជិក​សភា​ទូទាំង​រដ្ឋសភា​ថា​​សមាជិកក្លឹប​ទាំងអស់​ត្រូវ​តែ​មានការ​សម្រេចចិត្តលើ​ការ​បោះឆ្នោត​ច្បាប់​នៃ​ការ​ប្រកួត​ប្រជែងប៉ុន្តែការផ្លាស់ប្តូរដោយនិយតករបែបនេះនឹងបើកចំហនូវលទ្ធភាពដែល FIFA អាចកំណត់ថា FA ត្រូវបានទទួលរងនូវការជ្រៀតជ្រែកពីរដ្ឋាភិបាលនៅក្នុងដំណើរការនៃការប្រកួតនេះ។ប្រសិនបើFIFA រកឃើញថាមានការជ្រៀតជ្រែកពីរដ្ឋាភិបាលមែននោះ គេអាចហាមប្រទេសនេះមិនអោយចូលរួមប្រកួតអន្តរជាតិទេ។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ស្ថាប័នគ្រប់គ្រងពិភពលោកបានផ្អាកជាបណ្តោះអាសន្ននូវសមាគមបាល់ទាត់នៃប្រទេសហ្ស៊ីមបាវ៉េ ឥណ្ឌា ស្រីលង្កា កេនយ៉ា និងប៉ាគីស្ថាន ដោយសារឥទ្ធិពលខាងក្រៅ៕