Harry Maguire បង្កើតកំណត់ត្រាប្រវត្តិសាស្ត្រ PL

Apr 26, 2024 - 23:30
 6
ចែករំលែកទៅកាន់

ការស៊ុតបញ្ចូលទីរបស់ Harry Maguire ដែលជាខ្សែការពារ Manchester United នៅនាទី៤២ វាមិនមានតម្លៃត្រឹមតែជួយឱ្យក្លិបតាមស្មើគូប្រកួតប៉ុណ្ណោះទេ ប៉ុន្តែវាជាគ្រាប់បាល់ដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន។

ហេតុអ្វីបានជាវាសំខាន់បែបនេះ? វាសំខាន់ក៏ដោយសារតែវាមិនមែនជាគ្រាប់បាល់ធម្មតានោះទេ។ផ្ទុយទៅវិញវាជាគ្រាប់បាល់ដែលបានចារទុកក្នុងប្រវត្តិសាស្ត្រ Premier League។ ការទម្លាយសំណាញ់ទីបាន១គ្រាប់របស់ Harry Maguire ទៅលើក្រុម Sheffield United នៅពហុកីឡដ្ឋាន Old Trafford គឺជាគ្រាប់ទី១០៨៥ នៅ Premier League ក្នុងរដូវកាល២០២៣-២៤ ដែលជាការស៊ុតបញ្ចូលទីច្រើនជាងគេក្នុងយុទ្ធនាការដែលមាន២០ក្រុមនៅក្នុងប្រវត្តិសាស្រ្តរបស់លីក។ វា​បាន​បំបែក​កំណត់​ត្រា​រដូវកាលមុនដែលស៊ុតបញ្ចូលទីបានត្រឹមតែ​​១០៨៤​គ្រាប់​៕