អ្នកចាំទី Thibaut Courtois មិនអាចជួយក្រុមជម្រើសជាតិបែលហ្សិកនៅ EURO ទេ
អ្នកចាំទី Thibaut Courtois នឹងខកខានការប្រកួត Euro ឆ្នាំ ២០២៤ បន្ទាប់ពីរបួសសរសៃពួរជង្គង់ បើទោះបីជាអាចត្រលប់មក Real Madrid វិញក៏ដោយ។ អ្នកចាំទីសញ្ជាតិបែលហ្សិកវ័យ ៣១ ឆ្នាំរូបនេះបានខកខានពេញមួយរដូវកាលហើយត្រូវការការវះកាត់មួយទៀតនៅលើជង្គង់នៅក្នុងខែមីនា។
Courtois អាចនឹងត្រលប់ទៅ Real Madrid នៅមុនចប់យុទ្ធនាការ EURO ប៉ុន្តែគ្រូបង្វឹកបែលហ្ស៊ិក លោក Domenico Tedesco មិនបានសម្រេចចិត្តយករូបគេទេ។ អ្នកចាត់ការក្រុម Real Madrid លោក Carlo Ancelotti បាននិយាយថា លោកសង្ឃឹមថា Courtois ត្រឡប់មកវិញសម្រាប់ការប្រកួត La Liga នៅថ្ងៃសៅរ៍ទល់នឹង Cadiz ៕
ប្រភព៖ BBC