Bayern កំពុងចរចាជាមួយអតីតគ្រូបណ្តោះអាសន្ន Man Utd មកជំនួស Thomas Tuchel
ការចរចាររវាងក្លិប Bayern Munich និងគ្រូបង្វឹកសញ្ជាតិអូទ្រីស លោក Ralf Rangnick កំពុងបន្តដំណើរការយ៉ាងរលូត។ បុរសសញ្ជាតិអូទ្រីសវ័យ ៦៥ ឆ្នាំរូបនេះបានបញ្ជាក់កាលពីសប្តាហ៍មុនថាលោកត្រូវបានទាក់ទងអំពីការងារដោយក្លិប Bundesliga ។ Bayern ចង់បានលោក Ralf Rangnick មកជំនួសដំណែងអ្នកចាត់ការបច្ចុប្បន្ន លោក Thomas Tuchel ដែលនឹងចាកចេញពីក្រុមនាចុងបញ្ចប់នៃរដូវកាលនេះ។
គេជឿថា Bayern គិតថា Rangnick អាចកសាងភាពជោគជ័យឡើងវិញនៅក្លិប បន្ទាប់ពី Bayer Leverkusen បញ្ឈប់ការឈ្នះពានរង្វាន់ Bundesliga ចំនួន ១១ សម័យកាលជាប់ៗគ្នានៅរដូវកាលនេះ។ បច្ចុប្បន្ន លោក Rangnick កំពុងត្រៀមដឹកនាំក្រុមជម្រើសជាតិអូទ្រីសក្នុងការប្រកួតជើងឯកអឺរ៉ុបនៅប្រទេសអាល្លឺម៉ង់នាពេលខាងមុខផងដែរ៕
ប្រភព៖ BBC