អាជ្ញាកណ្ដាលស្រី្តទាំង៣កាត់ក្តី Serie A លើកដំបូង
ក្រុមអាជ្ញាកណ្តាលស្ត្រីទាំង៣បានចូលដឹកនាំការប្រកួតបាល់ទាត់ក្របខណ្ឌកំពូលអ៊ីតាលី Serie A ជាលើកដំបូងកាលពីម្សិលមិញជាមួយនឹងឱកាសដ៏សំខាន់នៅពេលដែលម្ចាស់ជើងឯកថ្មី Inter Milan បានយកឈ្នះ Torino ២-០ នៅកីឡដ្ឋាន San Siro ។ លោកស្រីអាជ្ញាកណ្តាល Maria Sole Ferrieri Caputi ត្រូវបានជួយដោយជំនួយការពីររូបគឺលោកស្រី Tiziana Trasciatti និង Francesca Di Monte ។
លោកស្រី Ferrieri Caputi បានបណ្តេញកីឡាករ Adrien Tameze របស់ Torino នៅនាទីទី ៤៩បន្ទាប់ពីកីឡាកររូបនេអបានបង្កកំហុសលើ Henrikh Mkhitaryan របស់Inter ។
មន្ត្រីទាំងបីធ្លាប់បានធ្វើការជាមួយគ្នារួចហើយនៅក្នុងការប្រកួតក្របខណ្ឌអ៊ីតាលី Serie Bក្នុងឆ្នាំ២០២២ក៏ដូចជាការប្រកួតពានរង្វាន់អ៊ីតាលីខាប់ Coppa Italia វគ្គ ១៦ក្រុមចុងក្រោយរវាង Napoli និង Cremonese ក្នុងខែមករា ឆ្នាំ២០២៣។ បន្ទាប់មកនាងមានការសម្រេចចិត្តកាន់តែងាយស្រួលធ្វើនៅពេលដែល Matteo Lovato ទម្លាក់ Marcus Thuram ដោយអនុញ្ញាតឱ្យ Hakan Calhanoglu វាយបកពីបាល់ប៉េណាល់ទីសម្រាប់គ្រាប់ទីពីររបស់គាត់ និង Inter ៕
ប្រភព៖ APF