តើកីឡដ្ឋានបាល់ទាត់ណាមានបរិយាកាសល្អបំផុតនៅក្នុងពិភពលោក?

May 1, 2024 - 21:16
 193
ចែករំលែកទៅកាន់

ក្នុងចំណោមកីឡដ្ឋានទាំងអស់មានតែ La Bombanera របស់ប្រទេសអាហ្សង់ទីនមួយប៉ុណ្ណោះដែលមានបរិយាកាសដ៏បំផុតនៅក្នុងពិភពលោក។ ចំណែកចំណាត់ថ្នាក់លេខ២បានទៅលើកីឡដ្ឋាន Celtic Park របស់ក្លិប Celtic និងជាបន្តបន្ទាប់ Signal Iduna Park របស់ Dormund , San Siro របស់ Inter និង ​AC Milan និងចំណាត់ថ្នាក់លេខ ៥ បានទៅលើ Anfield របស់ Liverpool 

កីឡដ្ឋាននេះត្រូវបានកសាងឡើងក្នុងឆ្នាំ ១៩៣៨ ប្រើប្រាស់រយៈពេល២ឆ្នាំ។វាត្រូវបានសម្ពោធដាក់អោយប្រើប្រាស់នៅថ្ងៃទី ២៥ឧសភា ១៩៤០ និងកែលម្អរឡើងវិញក្នុងឆ្នាំ១៩៩៥-៩៦។គិតមកទល់ពេលនេះមានអាយុកាល៨៣ឆ្នាំកន្លងមកហើយ។បច្ចុប្បន្នវាជាកម្មសិទ្ធិរបស់ក្លឹប Boca Juniors។វាអាចមានសមត្ថភាពផ្ទុកមនុស្សបាន៥៧២០០នាក់។ កីឡដ្ឋានរបស់ Boca Juniors ពោពេញទៅដោយពណ៌ខៀវ និងពណ៌លឿងនៅខាងក្រៅ និងខាងក្នុងទីលាន ដោយរាល់ការប្រកួតបាល់ទាត់ត្រូវបានចាត់ទុកដូចជាបទពិសោធន៍សាសនាសម្រាប់អ្នកគាំទ្រ Boca ។ វា​ត្រូវ​បាន​គេ​ដាក់​រហស្សនាម​ថា 'ប្រអប់​សូកូឡា' ដោយ​សារ​ការ​រចនា​កីឡដ្ឋាន​ដែល​មាន​លក្ខណៈ​ស្រដៀង​នឹង​ទម្រង់ 'D' ។ អ្នកកាសែត Celeste Moure ធ្លាប់បាននិយាយថា ការទៅប្រកួតនៅកីឡដ្ឋាន La Bombonera ធ្វើអោយអ្នកគាំទ្របាល់ទាត់មានអារម្មណ៍ថាដូចការថតនៅស្ទូឌីយោ Abbey Road ។កន្លែងអង្គុយទស្សនាមានលក្ខណៈចោទខ្លាំងដែលធ្វើអោយវានៅជិតទីលានប្រកួត។

តើគេវាយតម្លៃដោយផ្អែកទៅលើគោលការណ៍អ្វី?

១-សំឡេងដែលបានបង្កើតនៅក្នុងពហុកីឡដ្ឋាន

សំឡេងគ្រហឹមនៃអ្នកគាំទ្រពោពេញដោយការរំជួលចិត្តដែលជួយជំរុញលើកទឹកចិត្តកីឡាករឆ្ពោះទៅមុខ។

២-ការប្រកួតជាប្រវត្តិសាស្ត្រដែលជំរុញឬមានឥទ្ធិពលដោយអ្នកគាំទ្រ

ការប្រកួតដ៏ល្បីល្បាញ និងការឈ្នះដោយក្រុមម្ចាស់ផ្ទះដែលត្រូវបានជួយដោយបរិយាកាសខាងក្នុងកីឡដ្ឋាន។

៣-ក្រុមអ្នកគាំទ្រដែលជួយជំរុញបរិយាកាស

ក្រុមអ្នកគាំទ្រដែលល្បីល្បាញទូទាំងពិភពលោកសម្រាប់ឥទ្ធិពលដែលពួកគេមានលើបរិយាកាស។មុនពេលចាប់ផ្តើមប្រកួតអ្នកគាំទ្រ Boca Juniors ដែលគេស្គាល់ថា ឮ ប្រមូលផ្តុំជាច្រើនម៉ោងមុនការប្រកួត ដោយច្រៀងបទភ្លេងនៃក្លឹបជាទីស្រឡាញ់របស់ពួកគេ  គ្រវីទង់ជាតិពណ៌ខៀវ និងលឿង។ បរិយាកាស​គឺ​ជា​កម្លាំងចលករមួយដែលជួយអោយក្លឹប​ឈាន​ដល់​ចំណុច​កំពូល​របស់​ពួកគេ៕

ប្រភព៖ givemesport