ក្លិបនៅ Premier League គាំទ្រផែនការចំណាយថ្មី
ក្លិបនៅ Premier League បានបោះឆ្នោតគាំទ្រដល់ផែនការដើម្បីណែនាំច្បាប់ចំណាយថ្មីមួយដែលប្រកបទៅដោយតម្លាភាព។ ក្លិប Premier League ចំនួន១៦ ក្នុងចំណោម២០នៅក្របខណ្ឌ Premier League បានបោះជំហានទៅមុខឆ្ពោះទៅរកការអនុវត្តការចំណាយថ្មីដែលនឹងជំនួសច្បាប់ប្រាក់ចំណេញ និងនិរន្តរភាព (PSR) ដែលមានស្រាប់ចាប់ពីឆ្នាំ២០២៥។ នៅក្នុងដំណើរការបោះឆ្នោតនេះដែរ ក្លិប Manchester City, Manchester United និង Aston Villa បានជំទាស់ខណៈ Chelsea អនុបវាទ។ ច្បាប់ថ្មីនេះនឹងត្រូវបោះឆ្នោតសម្រេចនៅឯកិច្ចប្រជុំទូទៅប្រចាំឆ្នាំ (AGM) នៅខែមិថុនា ហើយប្រសិនបើត្រូវបានអនុម័ត វានឹងជំនួសច្បាប់ប្រាក់ចំណេញ និងនិរន្តរភាព (PSR) បច្ចុប្បន្ននិងចាប់ផ្តើមអនុវត្តន៍ពីរដូវកាល២០២៥-២៦ តទៅ។
ច្បាប់ថ្មីនេះនឹងត្រូវបានណែនាំដើម្បីកំណត់ថាតើក្លិបនីមួយៗអាចចំណាយលុយប៉ុន្មានទៅលើការផ្ទេរ ប្រាក់ឈ្នួល និងតម្លៃភ្នាក់ងារកីឡាករ ដើម្បីធានាថាក្រុមធំៗដែលមានទ្រព្យសម្បត្តិច្រើនប្រើប្រាស់លុយរបស់ខ្លួនទិញកីឡាករថ្លៃៗ។ យោងតាមច្បាប់ចាស់ PSR ដែលមានស្រាប់ ក្លឹបនៅ Premier League ត្រូវបានអនុញ្ញាតឱ្យចំណាយ៨៥% នៃប្រាក់ចំណូលរបស់ពួកគេលើការផ្ទេរ ប្រាក់ឈ្នួល និងថ្លៃភ្នាក់ងារចាប់ពីរដូវកាល ២០២៤-២៥ ។ សំណើរថ្មីនេះត្រូវបានគេរាយការណ៍ថាបានកំណត់ចំពោះក្លិប Premier League ដែលរកចំណូលបានទាបបំផុត អាចទទួលបានប្រាក់ចំណូលពីសិទ្ធិផ្សព្វផ្សាយទូរទស្សន៍ចន្លោះពី៤ទៅ ៥ ដង ពីក្លឹបដែលរកបានប្រាក់ចំណូលខ្ពស់ ដោយមិនអោយមានគម្លាតឆ្ងាយដូចរដូវកាលកន្លងមក។ Leeds ដែលបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ១៩ ក្នុងក្របខ័ណ្ឌ Premier League ក្នុងរដូវកាល២០២២-២៣ រកបាន១៤០លានដុល្លារក្នុងចំណូលពីការផ្សាយ ដែលជាចំនួនតិចបំផុតក្នុងចំណោមក្លឹបទាំង២០ក្នុងក្របខ័ណ្ឌកំពូល៕
ប្រភព៖ BBC