អារ៉ាប៊ីសាអូឌីតគ្រោងចំណាយ ២,៥ ពាន់លានដុល្លារទិញកីឡាករពីអឺរ៉ុប
ក្លិបបាល់ទាត់របស់លីគកំពូលអារ៉ាប៊ីសាអ៊ូឌីត Saudi Pro League កំពុងត្រៀមជះលុយជាង ២,៥ ពាន់លានដុល្លារ ដើម្បីធ្វើឱ្យភ្ញាក់ផ្អើលពិភពបាល់ទាត់ ជាមួយនឹងការចុះហត្ថលេខាលើកីឡាករល្អបំផុតមួយចំនួនពីក្លិបធំៗនៅអឺរ៉ុបក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅឆ្នាំ២០២៤។
យោងតាមលោក Ben Jacobs របស់ CBS Sports បានឱ្យដឹងថា ក្លិបអារ៉ាប៊ីសាអូឌីតកំពុងស្វែងរកការចុះហត្ថលេខាកីឡាករឆ្នើមៗចំនួន ៥-៦ បន្ថែមទៀតនៅក្នុងទីផ្សាររដូវក្តៅជាមួយនឹងគម្រោងបែងចែកថវិកាចំនួន២,៥ ពាន់លានដុល្លារ សម្រាប់ការចំណាយរបស់ពួកគេនិងមានការជួយជ្រមជ្រែងពីរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីតផងដែរ។
ប្រភព៖ Tribuna