Messi នឹងក្លាយជាអ្នកជំនួញដ៏ល្បីនៅពេលឆាប់ៗនេះ
បន្ថែមជាមួយនឹងអាជីពដ៏ឆ្នើមនៅលើដងវិថីបាល់ទាត់ ខ្សែប្រយុទ្ធLionel Messi នឹងអភិវឌ្ឍខ្លួនក្លាយជាអ្នកជំនួញដ៏ល្បីនៅពេលដ៏ខ្លីខាងមុខនេះ។ Messi បានចាប់ដៃគូជាមួយក្រុមហ៊ុនរបស់លោក Mark Anthony Brands ដើម្បីបង្កើតភេសជ្ជៈផ្តល់ជាតិទឹក ដែលគ្រោងនឹងចេញផ្សាយនៅថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២៤។ Messi បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថាខ្ញុំពិតជារំភើបចំពោះរឿងនេះ។ខ្ញុំបានវិនិយោគវាក្នុងនាមជាម្ចាស់។ ខ្ញុំមិនធ្លាប់ធ្វើអ្វីបែបនេះទេពីមុនមក។ វាជាការជំហានដ៏ធំមួយក្នុងជីវិតរបស់ខ្ញុំ។ Messi ទំនងជានឹងដឹកនាំក្រុមហ៊ុននេះបន្ទាប់ពីបញ្ចប់អាជីពបាល់ទាត់។
ម្ចាស់ពានរង្វាន់បាល់ទាត់ពិភពលោកអាហ្សង់ទីនបានបង្ហោះវីដេអូនៅលើ Instagram ដែលបង្ហាញពីសកម្មភាពដើរកាត់រោងចក្រ និងនិយាយជាមួយនាយកប្រតិបត្តិផ្សេងៗ ខណៈដែលពួកគេទាំងអស់គ្នារៀបចំសម្រាប់ការចេញផ្សាយផលិតផល។
យើងទើបតែត្រលប់មកពីកន្លែងដែលយើងពិនិត្យមើលដំណើរការរបស់យើង ហើយបានដឹងពីរបៀបដែលភេសជ្ជៈជាតិទឹកជំនាន់ក្រោយរបស់ខ្ញុំកំពុងត្រូវបានបង្កើតឡើង។ភេសជ្ជៈនេះមិនទាន់មានឈ្មោះនៅឡើយទេ ប៉ុន្តែវានឹងក្លាយជាផលិតផលគ្មានជាតិអាល់កុលម៉ាក Mark Anthony Brands៕
ប្រភព៖ Tribuna