ទូរទស្សន៍ NBC ចង់យកការប្រកួតបើកឆាក EPL មកអាមេរិក

May 4, 2024 - 17:29
 4
ចែករំលែកទៅកាន់

ទូរទស្សន៍យក្សសហរដ្ឋអាមេរិក NBC គ្រោងនឹងដាក់សម្ពាធលើ Premier League ដើម្បីបញ្ជូនការប្រកួតចំនួនពីរនៅថ្ងៃបើកឆាកដំបូងទៅប្រកួតក្នុងទឹកដីរបស់ខ្លួន។  NBC បានកាន់កាប់សិទ្ធិផ្តាច់មុខក្នុងការចាក់ផ្សាយលីគកំពូលអង់គ្លេសនៅសហរដ្ឋអាមេរិកតាំងពីឆ្នាំ ២០១៣។ ពួកគេបានចុះហត្ថលេខាលើកិច្ចសន្យាចុងក្រោយជាមួយក្របខ័ណ្ឌ Premier League ក្នុងឆ្នាំ ២០២២ដែលមានតម្លៃជាង៤៥១ លានដុល្លារក្នុងមួយរដូវកាល

ចំនួននេះគឺច្រើនជាង ៥ដងនៃអ្វីដែលពួកគេបានចំណាយសម្រាប់សិទ្ធិផ្សាយនៅពេលដែលពួកគេបានចាប់ដៃគូជាមួយលីគកំពូលកាលពី១១ ឆ្នាំមុន។ ការចំណាយដ៏គួរឱ្យភ្ញាក់ផ្អើលធ្វើឱ្យពួកគេស្ថិតក្នុងចំណោមអ្នករួមចំណែកផ្នែកហិរញ្ញវត្ថុដ៏ធំបំផុតរបស់ Premier League ឥឡូវនេះទូរទស្សន៍យក្សរបស់អាមេរិក NBC កំពុងស្វែងរកអំណាចដើម្បីនាំយកការប្រកួតបើកឆាកដំបូងចំនួន២មកទឹកដីអាមេរិក។ ក្របខណ្ឌ Premier League បានរៀបចំការប្រកួតមុនបើករដូវកាលនៅសហរដ្ឋអាមេរិក ប៉ុន្តែការប្រកួតរដូវកាលធម្មតាកាលពីមុនត្រូវបានបិទដែនកំណត់យ៉ាងតឹងរ៉ឹង។ ពេលវេលាចុងក្រោយដែលគំនិតនៃការយកមកបរទេសបានកើតឡើងតាំងក្នុងឆ្នាំ២០០៨ ប៉ុន្តែសំណើទាំងនោះត្រូវបាន​​បោះចោលក្រោយផ្ទុះប្រតិកម្មខ្លាំង។

គំនិតនេះមិនត្រូវបានបំភ្លេចទេ ដប់ប្រាំមួយឆ្នាំក្រោយមកប្រធាន NBC Sports និងភាពជាដៃគូលោក Jim Miller ត្រៀមខ្លួនជាស្រេចដើម្បីធ្វើម្តងទៀត។ Miller នឹងគាំទ្រការនាំយកហ្គេមទៅកាន់សហរដ្ឋអាមេរិក ហើយបានកំណត់គោលដៅរបស់គាត់នៅថ្ងៃបើក។លោកបានប្រាប់កាសែត The Athletic ថា នៅពេលណាមួយនាពេលអនាគត ខ្ញុំចង់ឃើញការប្រកួត Premier League ពីរ-បីប្រកួតបើករដូវកាលនៅទីនេះក្នុងកីឡដ្ឋានធំ ៗ នៅចុងសប្តាហ៍បើកឆាករបស់យើង៕ 

ប្រភព៖ The Sun