UEFA សម្រេចបង្កើនកីឡាករពី ២៣ដល់២៦ សម្រាប់ EURO ឆ្នាំ ២០២៤
សហព័ន្ធកីទ្បាបាល់ទាត់អឺរ៉ុប UEFA បានបញ្ជាក់ថាក្រុមជម្រើសជាតិទាំង២៤នឹងមានកីឡាករចំនួន ២៦ នាក់សម្រាប់ការប្រកួតជើងឯកអឺរ៉ុបនារដូវក្តៅនៅប្រទេសអាល្លឺម៉ង់។ ការស្នើនេះត្រូវបានធ្វើឡើងលើកដំបូងក្នុងកិច្ចប្រជុំគ្រូបង្វឹករបស់ប្រទេសទាំងអស់នៅទីក្រុង Dusseldorf កាលពីខែមុន ប៉ុន្តែនៅក្នុងកិច្ចប្រជុំរបស់គណៈកម្មាធិការជាតិរៀបចំការប្រកួត UEFA កាលពីថ្ងៃទី២២ ខែមេសា សារព័ត៌មាន Sky Sports News បានដឹងថាប្រតិភូបានបោះឆ្នោតគាំទ្រការផ្លាស់ប្តូរច្បាប់សម្រាប់ Euro ២០២៤ពីការកំណត់កីឡាករ២៣នាក់ឡើងដល់២៦នាក់និងបានបោះត្រាជាផ្លូវការកាលពីថ្ងៃសុក្រ។
UEFA ក៏បានបញ្ជាក់ផងដែរថាក្រុមនីមួយៗត្រូវដាក់ឈ្មោះកីឡករត្រឹមម៉ោង១១យប់ (ម៉ោងនៅចក្រភពអង់គ្លេស) នៅថ្ងៃទី ៧ខែមិថុនា ។