ស្ថានភាពរបួស Faisal Halim កាន់តែអាក្រក់ខ្លាំង ខណៈដែលរូបគេត្រូវវះកាត់យ៉ាងហោចណាស់ពីរដងទៀត
បន្ទាប់ពីទទួលការវះកាត់លើកដំបូងកាលពីយប់មិញ កីទ្បាករ Faisal Halim ត្រូវបានក្រុមគ្រូពេទ្យបញ្ជាក់ថារូបគេរលាកទឹកអាស៊ីតកម្រិតទី ៤ ។ ជាកាពិតណាស់! ខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិម៉ាឡេស៊ី Faisal Halim ត្រូវជនមិនស្គាល់មុខបានធ្វើការវាយប្រហារ ដោយជះទឹកអាស៊ីតដាក់ កាលពីថ្ងៃអាទិត្យទី០៥ នៅក្នុងផ្សារទំនើប ដែលធ្វើឱ្យរូបគេរងរបួសត្រង់ក្បាល និងដងខ្លួនទាំងស្រុង។
បញ្ហាខាងលើនេះ ធ្វើឱ្យអនុប្រធានសមាគមនបាល់ទាត់ Selangor FC លោក Datuk Seri Shahril Mokhtar មានការព្រួយបារម្ភយ៉ាងខ្លាំងលើស្ថានភាពរបួស Faisal Halim ខណៈដែលលោកក៏បានបញ្ជាក់ថា Faisal Halim នឹងត្រូវធ្វើការវះកាត់យ៉ាងហោចណាស់ ២ ដងទៀត បន្ទាប់ពីវះកាត់លើកដំបូងកាលពីយប់មិញ។ ក្រៅពី Faisal Halim ក៏មានកីទ្បាករម្នាក់ទៀតគឺ Akhyar Rashid របស់ក្លិប Terengganu FC ត្រូវបានវាយប្រហារ បន្ទាប់ពីចេញពីក្នុងទ្បានរបស់រូបគេ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន៕