តើអាវ 'A Por La 15' របស់ Real Madrid មានន័យដូចម្តេច?

May 10, 2024 - 21:35
May 10, 2024 - 21:39
 177
ចែករំលែកទៅកាន់

កីឡាកររបស់ក្រុម Real Madrid បានពាក់អាវពិសេសដែលមានស្លាកសញ្ញា  'A Por La 15'បន្ទាប់ពីទទួលជ័យជម្នះដ៏ធំធេង និងសំខាន់បំផុតរបស់ពួកគេក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្របខ័ណ្ឌ Champions League ទៅលើក្លឹបបាល់ទាត់អាល្លឺម៉ង់ Bayern។ A Por La មានន័យជាភាសាអង់គ្លេសថា All out (ប្រែខ្មែរថាប្រឹងឱ្យអស់សមត្ថភាពនិងគ្រប់មធ្យោបាយដើម្បីទទួលបានជោគជ័យ) ខណៈលេខ ១៥ សំដៅទៅលើសក្តានុពលរបស់ពួកគេក្នុងការលើកពានអឺរ៉ុបលើកទី១៥ នៅកីឡដ្ឋានWembley ។

វាមិនមែនជាលើកទីមួយទេដែលក្រុមស្តេចសReal Madrid បានធ្វើបែបនេះ ។កាលពីឆ្នាំ ២០១៨ កីឡាកររបស់គេបានពាក់អាវ Por La 13 ពេលឈ្នះ Bayern ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រឡើងទៅជួប Liverpool ឈ្នះ Liverpool ៣-១ លើកពានឆេមពានលីក។ដូចគ្នាដែរ ឈុត 'A Por La 14' ត្រូវបានគេឃើញបន្ទាប់ពីក្លឹបដែលមានរហស្សនាមថា Los Blancos បានយកឈ្នះManchester City ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រឡើងទៅជួបLiverpool ឈ្នះពាន Champions League ក្នុងរដូវកាល ២០២១-២២ដោយលទ្ធផល១-០៕