Cristiano Ronaldo ឈរនៅកំពូលតារាងអត្តពលិករកចំណូលបានច្រើនជាងគេបំផុត
កីឡាករខ្សែប្រយុទ្ធ Cristiano Ronaldo ឈរនៅលើកំពូលតារាង Forbes ជាអត្តពលិកដែលរកចំណូលបានច្រើនជាងគេបំផុតលើកទីបួនក្នុងអាជីពរបស់គាត់។
កាលពីឆ្នាំមុន Ronaldo ក៏បានឈរកំពូលតារាងក្នុងបញ្ជី បន្ទាប់ពីផ្ទេរទៅក្លឹបបាល់ទាត់អារ៉ាប៊ីសាអូឌីត Al Nassr។ទស្សនាវដ្ដីពាណិជ្ជកម្ម Forbes បាននិយាយថា ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់វ័យ ៣៩ ឆ្នាំរូបនេះរកលុយបាន ២៦០លានដុល្លារ កើនឡើងពី១៣៦លានដុល្លារបើធៀបទៅនឹងឆ្នាំមុន។ ស្របពេលដែលប្រាក់ចំណូល Ronaldo កើនឡើង បែរជាគូប្រជែងរបស់គេគឺកីឡាករ Lionel Messi បានធ្លាក់ទៅចំណាត់ថ្នាក់លេខ៣ទៅវិញជាមួយនឹងចំណូលបាន១៣៥លានដុល្លារ តាមពីក្រោយកីឡាករវាយកូនហ្គោលJon Rahm ។
ខាងក្រោមនេះគឺជាបញ្ជីអត្តពលិកដែលរកចំណូលបានច្រើនជាងគេបំផុតទាំង១០របស់ពិភពលោកសម្រាប់ឆ្នាំ ២០២៤
១. Cristiano Ronaldo កីឡាករបាល់ទាត់រកចំណូលបាន ២៦០ លានដុល្លារ
៣- Lionel Messi កីឡាកតបាល់ទាត់ រកចំណូលបាន១៣៥ លានដុល្លារ។
៤- LeBron James កីឡាករបាល់បោះរកចំណូឡបាន ១២៨,២លានដុល្លារ។
៥- Giannis Antetokounmpo កីឡាករបាល់បោះរកចំណូលបាន ១១១លានដុល្លារ។
៦-Kylian Mbappe កីឡាករបាល់ទាត់រកចំណូឡបាន ១១០ លានដុល្លារ។
៧- Neymar កីឡាករបាល់ទាត់រកចំណូលបាន១០៨លានដុល្លារ។
៨- Karim Benzema កីឡាករបាល់ទាត់រកចំណូលបាន ១០៦ លានដុល្លារ ។
៩- Stephen Curry កីឡាករបាល់បោះរកចំណូលបាន ១០២លានដុល្លារ។
១០- Lamar Jackson, កីឡាករបាល់ទាត់អាមេរិករកចំណូលបាន ១០០,៥លានដុល្លារ៕
ប្រភព៖ BBC