Man City បាត់បង់កីឡាករសំខាន់ពេលប៉ះ West Ham
Man City កំពុងជួបបញ្ហាកីឡាករចាំទីររងរបួស នៅមុនការប្រកួតបិទបញ្ចប់រដូវកាល Premier League ២០២៣-២៤ ដ៏សំខាន់ចុងក្រោយរបស់ពួក ជាមួយ West Ham នៅរាត្រីថ្ងៃអាទិត្យនេះ។ ក្លឹបមេឃខៀវ Manchester City បានបញ្ជាក់ថាអ្នកចាំទី Ederson នឹងមិនបានលេងទៀតទេនៅរដូវកាលនេះ។ កីឡាករប្រេស៊ីលរងរបួសភ្នែកក្នុងអំឡុងពេលប្រកួតឈ្នះ Tottenhamកាលពីពេលថ្មីៗនេះ។
ក្លឹបបានបន្តថាកីឡាកររូបនេះនឹងមិនជាសះស្បើយទាន់ពេលសម្រាប់ការប្រកួត West Ham ឬវគ្គផ្តាច់ព្រ័ត្រ FA Cup របស់ពួកគេជាមួយ Man United ទេ។ ផ្ទុយទៅវិញ Stefano Ortega ទំនងជាលេងជំនួសគាត់។ ទោះជាយ៉ាងណាក្តីកីឡាករ Ortega ក៏មិនអន់ពេកដែរ។ គាត់បានបង្ហាញសមត្ថភាពក្នុងនាមជាអ្នក
Arsenal នឹងសង្ឃឹមថាអ្នកចាំទីអាល្លឺម៉ង់ជួបនូវរឿងរ៉ាវអាក្រក់នៅកីឡដ្ឋាន Etihad ធ្វើឱ្យវាងាយស្រួលសម្រាប់ West Ham ក្នុងការស៊ុតបញ្ចូលទី។ ក្រុមកាំភ្លើងធំត្រូវការឈ្នះប្រកួតចុងក្រោយរបស់ពួកគេជាមួយនឹងក្រុម Everton ហើយសង្ឃឹមថា West Ham អាចទប់ត្រឹមស្មើ Manchester City ដើម្បីបើកផ្លូវឲ្យក្លឹបរបស់ខ្លួនលើកពានPremierLeague លើកដំបូងក្នុងរយៈពេល ២០ ឆ្នាំចុងក្រោយ៕