Mbappe ចំណាយលុយ ៥៦ ម៉ឺនដុល្លារទិញគំនូរ Pele

May 18, 2024 - 18:27
 21
ចែករំលែកទៅកាន់

កាលពីល្ងាចថ្ងៃព្រហស្បតិ៍ទី១៧ឧសភា ២០២៤ កីឡាកររបស់ក្លឹប Paris SG ទាំងអស់បានចូលរួមពិធីជប់លៀងដើម្បីរៃអង្គាសប្រាក់សម្រាប់មូលនិធិរបស់ក្លឹបដែលជាកម្មវិធីសប្បុរសធម៌ផ្លូវការរបស់ជើងឯកបារាំង Ligue 1 យោងតាមសារព័ត៌មានបារាំង Le Parisien បានអោយដឹងថានៅក្នុងពិធីនោះកីឡាករ Kylian Mbappé បានឈ្នះការដេញថ្លៃបន្ទាប់ពីគាត់បានចំណាយប្រាក់ជាង៥៦ម៉ឺនដុល្លារ ទិញរូបអតីតកីឡាករបាល់ទាត់អន្តរជាតិប្រេស៊ីលលោកតា Pele

ប្រធានក្រុមបារាំងបានយកឈ្នះមិត្តល្អរបស់គាត់ គឺកីឡាករ Achraf Hakimi សម្រាប់រូបកីឡាករដ៏អស្ចារ្យបំផុតម្នាក់ ជាមួយនឹងទឹកប្រាក់សរុបជាងកន្លះលានដុល្លារ។ ស្នាដៃសិល្បៈរបស់វីរបុរសបាល់ទាត់នេះត្រូវបានលាបពណ៌ដើម្បីដាក់លក់នៅឯពិធីជប់លៀងរបស់ PSG កាលពីឆ្នាំមុន ប៉ុន្តែព្រឹត្តិការណ៍នេះត្រូវបានលុបចោលដោយសារតែមានសោកនាដកម្មប្រណាំងសេះដែលពាក់ព័ន្ធនឹងអ្នកចាំទី Sergio Rico របស់ក្លឹប PSG

គំនូរនេះត្រូវបានបង្កើតឡើងដោយវិចិត្រករសហសម័យជនជាតិបារាំងឈ្មោះ Alexandre Hopare ដំបូងរូបគំនូនេះបានដាក់លក់ក្នុងតម្លៃត្រឹមតែជាង៦០០០ដុល្លារប៉ុណ្ណោះ ប៉ុន្តែជាមួយនឹងការប្រកួតប្រជែងគ្នាទៅវិញទៅមករវាង Mbappe និង Hakimi វាត្រូវបានលក់ក្នុងតម្លៃមួយរយដងច្រើនជាងតម្លៃចាប់ផ្តើមរបស់វា។ នៅទីបញ្ចប់ ប្រាក់ជាង ,៩លានដុល្លារ ត្រូវបានរៃអង្គាសសម្រាប់សប្បុរសធម៌៕