Alonso បំបែកកំណត់ត្រា Leverkusen ក្នុងសតវត្សទី ២១

May 20, 2024 - 20:44
 6
ចែករំលែកទៅកាន់

ទីបំផុត! លោក Xavi Alanso បានធ្វើឱ្យក្លឹប Bayer 04 Leverkusen បំបែកកំណត់ត្រាថ្មីចំនួន២ក្នុងសតវត្សទី២១ បន្ទាប់ពីលោកបានជួយឱ្យក្លឹបនេះក្លាយជាក្លឹបបាល់ទាត់ទី៣ដែលប្រកួតមិនចាញ់សោះពេញមួយរដូវកាលជាមួយនឹងជ័យជម្នះ២៨ដងនិងស្មើ ដងនិងការបើកទំព័រប្រវត្តិសាស្ត្រថ្មីដណ្តើមបានពានរង្វាន់អាល្លឺម៉ង់ប៊ុនដេស្លីហ្គាជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។

លោក Xabi Alonso បានចូលរួមជាមួយក្លឹបកំពូល ទាំង៥ របស់ទ្វីបអឺរ៉ុបដែលប្រកួតមិនចាញ់ពេញមួយយុទ្ធនាទាំងមូលក្នុងសតវត្សទី២១ ។ ក្លឹបចំនួន២ដែលកាន់កាប់កំណត់ត្រាសម្រាប់សតវត្សរ៍ទី២១ គឺ Juventus ក្នុងឆ្នាំ ២០១១-១២ និង Arsenal ក្នុងឆ្នាំ២០០៣-០៤។ ក្រុមដែលដឹកនាំដោយលោក Antonio Conte បានធានាឱ្យក្រុម ឈ្នះ២៣លើក និងស្មើ១៥លើក ខណៈដែលក្រុមរបស់លោក Arsene Wenger ទទួលបានជ័យជម្នះ ២៦ លើក និងស្មើ១២លើក។

អតីតកីឡាករ Real Madrid រូបនេះអាចបន្ថែមឈ្មោះរបស់គាត់ក្នុងប្រវត្តិសាស្ត្រដោយរក្សាការមិនស្គាល់ពាក្យថាចាញ់សោះគ្រប់ការប្រកួតទាំងអស់ ជាមួយនឹងការប្រកួតវគ្គផ្តាច់ព្រ័ត្រចំនួនពីរទៀតគឺពានរង្វាន់យូរ៉ូបាលីគនិង អាល្លឺម៉ង់ខាប់៕