ស្កុតឡែននឹងមិនឱ្យមានទីលានស្មៅសិប្បនិម្មិតចាប់ពី ២០២៦

May 21, 2024 - 20:57
 24
ចែករំលែកទៅកាន់

លីគបាល់ទាត់កំពូលស្កុតឡែន Scottish Premiership (SPFL) នឹងពិចារណាហាមមិនឱ្យមានទីលានស្មៅលានសិប្បនិម្មិត ចាប់ពីឆ្នាំ២០២៦តទៅ។ SPFL នឹងចេញសំណើមួយដែលត្រូវបោះឆ្នោតដោយក្លឹបទាំង១២នៅក្នុងលីគកំពូលជាមួយនឹងសំឡេងឆ្នោតចំនួន៩ដើម្បីអនុម័តវា។

SPFL បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ ក្រុមប្រឹក្សាភិបាល បានបញ្ជាក់នៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃចន្ទថា ប្រសិនបើដំណោះស្រាយត្រូវបានអនុម័ត វានឹងផ្តល់រយៈពេល ២ឆ្នាំ ដើម្បីអនុញ្ញាតឱ្យក្លិបដែលមានទីលានសិប្បនិមិត្តមានពេលវេលាគ្រប់គ្រាន់ដើម្បីធ្វើវាហើយទីលានសិប្បនិម្មិតមិនត្រូវបានអនុញ្ញាតនៅក្នុងលីគកំពូលចាប់ពីរដូវកាល ២០២៦-២៧។

ក្លិបទាំង១២នៅក្នុងលីគកំពូលរដូវកាលក្រោយរួមមានៈ Aberdeen, Celtic, Dundee, Dundee United, Hearts, Hibernian, Kilmarnock, Motherwell, Rangers, St Johnstone, St Mirren និងទាំង Raith Rovers Ross County

Raith និង Ross County ដែលមានទីលានប្រកួតស្មៅសិប្បនិមិ្មត្ត ត្រូវជួបគ្នាពីរជើងក្នុងវគ្គផ្តាច់ព្រ័ត្រ Premiership Play-off នៅសប្តាហ៍នេះ។ ក្លិប Livingston ដែលត្រូវបានកាត់ចេញពី Premiership ក្នុងរដូវកាលនេះនិងក្លិប Kilmarnock ក៏មានទីលានសិប្បនិម្មិតដែរ ប៉ុន្តែ ពួកគេគ្រោងនឹងត្រលប់ទៅវាលស្មៅវិញនៅឆ្នាំ ២០២៥៕

ប្រភព៖ BBC