PL ស៊ុត​បញ្ចូល​ទី​បំបែក​កំណត់​ត្រា

May 21, 2024 - 21:01
 11
ចែករំលែកទៅកាន់

គ្រាប់បាល់ចំនួន៣៧គ្រាប់ទម្លាយសំណាញ់របស់ Premier League ក្នុងការប្រកួតបិទបញ្ចប់រដូវកាលកាលពីថ្ងៃអាទិត្យ បានបំបែកកំណត់គ្រាប់បាល់ច្រើនបំផុត ចាប់តាំងពីការប្រកួតបានចាប់ផ្តើមក្នុងឆ្នាំ១៩៩២ការប្រកួតចំនួន ៣៨០ បង្កើតបានគ្រាប់បាល់ ១២៤៦ ជាមធ្យមច្រើនជាង៣គ្រាប់ក្នុងមួយប្រកួតបំបែកកំណត់ត្រាល្អបំផុត១២២២គ្រាប់នៅក្នុងរដូវកាល Premier League លើកដំបូងដែលនៅពេលនោះមាន២២ក្រុម។

ក្រុម Manchester City ឈរនៅលើកំពូលតារាងពិន្ទុ ខណៈដែលពួកគេបានឈ្នះពានជាលើកទីបួនជាប់ៗគ្នា ដែលមិនធ្លាប់មានពីមុនមក បន្ទាប់ពីយកឈ្នះ - លើក្រុម West Ham  កាលពីថ្ងៃអាទិត្យដែលធ្វើឱ្យចំនួនគ្រាប់បាល់សរុបរបស់ពួកគេឈានដល់ ៩៦។

ក្រុមរងជើងឯក Arsenal ស៊ុតបញ្ចូលទីបាន ៩១គ្រាប់ ក្លិប Liverpool៨៦គ្រាប់ និង Newcastle United ទទួលបាន៨៥គ្រាប់ ល្អបំផុតមិនធ្លាប់មាន។ ក្លិបបាតតារាង Sheffield United បានបញ្ចប់រដូវកាលជាមួយនឹងការបរាជ័យក្នុងផ្ទះខ្លួនឯង៣-០ដោយ Tottenham ធ្វើអោយពួកគេរបូតគ្រាប់បាល់ ១០៤ គ្រាប់ក្នុងយុទ្ធនាការ ដែលជាកំណត់ត្រាអន់បំផុតរបស់ Premier League

ប្រភព៖​ Reuter