តើក្លឹបឈ្នះពានរង្វាន់ FA Cup ទទួលបានលុយប៉ុន្មាន?
ពានរង្វាន់ FA CUP គឺជាការប្រកួតបាល់ទាត់ចំណាស់ជាងគេបំផុតក្នុងពិភពលោក។ពាននេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៨៧១ គិតមកទល់ពេលនេះមានអាយុកាល១៥១ឆ្នាំហើយ។ ការប្រកួតផ្តាច់ព្រ័ត្ររដូវកាល២០២៣-២៤ ត្រូវធ្វើឡើងនៅរាត្រីថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។ ទោះបីជាវាមានអាយុកាលចំណាស់ និងជាពានមួយមានប្រជាប្រិយភាពនៅក្នុងវិស័យបាល់ទាត់អង់គ្លេសក៏ដោយ តែបើនិយាយពីប្រាក់រង្វាន់វិញគឺតិចបំផុត។
តើក្លឹបឈ្នះពាននេះបានលុយប៉ុន្មាន? យោងតាមប្រភពពីកាសែតអង់គ្លេសThe sun ចេញផ្សាយកាលពីពេលថ្មីៗនេះបានអោយដឹងថា ក្លឹបដែលឈ្នះពានរង្វាន់នេះទទួលបានលុយសរុបប្រហែល៤,៧លានដុល្លារនិងចំណាត់ថ្នាក់លេខ២ទទួលបានលុយសរុបប្រហែល៣,៤លានដុល្លារ។ ប្រាក់រង្វាន់នេះត្រូវបានគេបែងចែកទៅតាមតំណាក់កាលនីមួយៗដូចខាងក្រោមៈ
១-អ្នកឈ្នះជុំបឋមបន្ថែមទទួលបាន១៤៣១ដុល្លារ
២-អ្នកចាញ់ជុំបឋមបន្ថែមទទួលបាន៤៧៧ដុល្លារ
៣-អ្នកឈ្នះជុំបឋមទទួលបាន១៨៣៨ដុល្លារ
៤-អ្នកចាញ់ជុំដំបូងទទួលបានដុល្លារ៦១២ដុល្លារ
៥-អ្នកឈ្នះវគ្គជម្រុះជុំទីមួយទទួលបាន២៨៦០ដុល្លារ
៦-អ្នកចាញ់វគ្គជម្រុះជុំទីមួយទទួលបាន៩៥៤ដុល្លារ
៧-អ្នកឈ្នះវគ្គជម្រុះជុំទី២ទទួលបាន៤២៩៥ដុល្លារ
៨-អ្នកចាញ់វគ្គជម្រុះជុំទី២ទទួលបានដុល្លារ១៤៣១ដុល្លារ
៩-អ្នកឈ្នះវគ្គជម្រុះជុំទីបីទទួលបាន៧១៥៨ដុល្លារ
១០-អ្នកចាញ់វគ្គជម្រុះជុំទីបីទទួលបាន២៣៨៦ដុល្លារ
១១-អ្នកឈ្នះវគ្គជម្រុះជុំទី៤ទទួលបានជាង១ម៉ឺនដុល្លារ
១២-អ្នកចាញ់វគ្គជម្រុះជុំទី៤ទទួលបានជិត៤០០០ដុល្លារ
១៣-អ្នកឈ្នះជុំទីមួយទទួលបានជាង៥ម៉ឺនដុល្លារ
១៤-អ្នកឈ្នះជុំទីពីរទទួលបានជាង៨ម៉ឺនដុល្លារ
១៥-អ្នកឈ្នះជុំទី 3 ទទួលបានចំនួនជាង១៣ម៉ឺនដុល្លារ
១៦-អ្នកឈ្នះជុំទីបួន ទទួលបានជាង១៥ម៉ឺនដុល្លារ
១៧-អ្នកឈ្នះជុំទីប្រាំទទួលបានជាង២៨ម៉ឺនដុល្លារ
១៨-អ្នកឈ្នះវគ្គ៨ក្រុមចុងក្រោយទទួលបាន៥៧ម៉ឺនដុល្លារ
១៩-អ្នកឈ្នះវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទទួលបាន ១,២លានដុល្លារ
២០-អ្នកចាញ់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទទួលបាន៦៣ម៉ឺនដុល្លារ
២១-ជ័យលាភីលេខ២ចុងក្រោយទទួលបាន១,២លានដុល្លារ
២២-អ្នកឈ្នះចុងក្រោយទទួលបាន២,៥លានដុល្លារ ៕