Pep អាចនឹងចាកចេញពី Man City ឆាប់ៗនេះ

May 27, 2024 - 23:18
 51
ចែករំលែកទៅកាន់

លោក Pep Guardiola ត្រូវបានគេរំពឹងថានឹងចាកចេញពីក្លឹប Man City នៅចុងបញ្ចប់នៃរដូវកាល២០២៤-២៥។ គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញដែលបានចូលរួមជាមួយក្លឹបកាលពី៨ឆ្នាំមុន នៅសល់កុងត្រា១២ ខែទៀតប៉ុន្តែប្រភពច្បាស់លាស់មួយបានបង្ហើបថា វានឹងក្លាយជារដូវកាលចុងក្រោយរបស់គាត់នៅឯកីឡដ្ឋាន Etihad

City នឹងផ្តល់ពេលវេលាដល់លោក Guardiola ដើម្បីធ្វើការសម្រេចចិត្តចុងក្រោយអំពីអនាគតរបស់គាត់ ហើយនៅតែចង់បានគ្រូបង្វឹកដែលជោគជ័យបំផុតក្នុងប្រវត្តិសាស្ត្ររបស់ពួកគេឲ្យបន្តការស្នាក់នៅបន្ទាប់ពីឈ្នះពានរង្វាន់ធំៗចំនួន១៥រួមទាំងពានរង្វាន់ Champions League ជាលើកដំបូងផងដែរ។

គ្រូបង្វឹកវ័យ ៥៣ ឆ្នាំរូបនេះបានឈ្នះជើងឯក Premier League ចំនួន៦ដងក្នុងរយៈពេល ៩ ឆ្នាំ រួមទាំងការឈ្នះPremier League ៤ដងជាប់គ្នាផងដែរ។ ជាមួយគ្នានេះដែរក្លឹប Man City ក៏មានផែនការស្នងតំណែងដែរ ដោយចាប់ផ្តើមសម្លឹងមើលលោក Michel គ្រូបង្វឹករបស់ក្លឹប Girona និងបានពិភាក្សាគ្នាក្នុងនាមជាបេក្ខជនដ៏មានសក្តានុពលមួយរូប។

បន្ថែមពីនេះទៀតមានបេក្ខជនមួយចំនួនផ្សេងទៀតរួមមាន លោក Julian Nagelsmann ដែលកំពុងមានកិច្ចសន្យាជាមួយក្រុមជម្រើសជាតិអាល្លឺម៉ង់រហូតដល់ឆ្នាំ២០២៦ លោក Xabi Alonso ដែលជោគជ័យជាមួយLeverkusen និងលោក Roberto De Zerbi ដែល លោក Guardiola ខ្លួនឯងបានសរសើរ

ប្រភព៖ Daily Mail