Kane កីឡាករអង់គ្លេសទី២ ឈ្នះស្បែកជើងមាសទ្វីបអឺរ៉ុប

May 27, 2024 - 23:23
 6
ចែករំលែកទៅកាន់

ទីបំផុត! កីឡាករខ្សែប្រយុទ្ធ Harry Kane ដែលមិនសូវមានសំណាងលើកពានទាំងក្នុងក្លឹបនិងប្រទេស​ បានផ្តួលខ្សែប្រយុទ្ធបារាំងMbappe និងខ្សែប្រយុទ្ធ Haaland របស់ក្លឹបជើងឯកលីគកំពូលអង់គ្លេស Manchester City ឈ្នះពានរង្វាន់បុគ្គលស្បែកជើងមាសទ្វីបអឺរ៉ុបសម្រាប់រដូវកាល២០២៣-២៤។

កាលពីរដូវកាល២០២២-២៣ ពានរង្វាន់នេះកាន់កាប់ដោយHaaland ស៊ុតបញ្ចូលទីបាន ៣៦គ្រាប់ដែរ។ ខ្សែប្រយុទ្ធ Harry Kane ស៊ុតបញ្ចូលទីបាន ៣៦គ្រាប់ដោយចំណាយពេលវេលាសរុប ២៨៤៣នាទីនាំមុខខ្សែប្រយុទ្ធ Serhou Guirassy របស់ក្លឹប Stuttgart ឈរចំណាត់ថ្នាក់ទី២ ស៊ុតបញ្ចូលទីបាន ២៨គ្រាប់ក្នុង ២២១៤នាទី។

បន្ថែមពីនេះទៀតខ្សែប្រយុទ្ធជើងចាស់របស់តោកំណាចអង់គ្លេសរូបនេះបាននាំមុខខ្សែប្រយុទ្ធក្លឹបParis SG គឺកីឡាករ Kylian Mbappe ដែលស៊ុតបញ្ចូលទីបាន ២៧គ្រាប់ក្នុង ២១៥៨នាទី និងខ្សែប្រយុទ្ធ Haaland ដែលរកបាន ២៧គ្រាប់ដែរ ក្នុង ២៥៥៨នាទី។ Harry Kaneបានក្លាយជាកីឡាករអង់គ្លេសដំបូងគេដែលឈ្នះពានរង្វាន់នេះពេលលេងនៅក្រៅប្រទេស និងជាកីឡាករទីពីរមកពីប្រទេសអង់គ្លេសដែលឈ្នះវា បន្ទាប់ពី Kevin Phillips របស់ Sunderland ក្នុងរដូវកាល ១៩៩៩-២០០០៕