Ronaldo បំបែកកំណត់ត្រាធំៗ២ជាប្រវត្តិសាស្ត្រ

May 28, 2024 - 23:52
 4
ចែករំលែកទៅកាន់

Cristiano Ronaldo បានបំបែកកំណត់ត្រាថ្មីមួយទៀតដោយស៊ុតបញ្ចូលទីបានច្រើនជាងគេក្នុងមួយរដូវកាលនៅក្នុងលីគកំពូល Saudi Pro League គឺបានចំនួន៣៥គ្រាប់..។ ការទម្លាយសំណាញ់ទី២គ្រាប់ម្នាក់ឯងជួយអោយក្លឹប Al Nassr ឈ្នះ Al-Ittihadដោយលទ្ធផល៤-២ បានធានាឱ្យអតីតតារា Real Madrid, Man United និង Juventus ក្លាយជាម្ចាស់ថ្មីសម្រាប់ការស៊ុតបញ្ចូលទីច្រើនជាងគេក្នុងរដូវកាល Saudi Pro League តែមួយ។

កីឡាករសញ្ជាតិព័រទុយហ្គាល់បានបំបែកកំណត់ត្រាចាស់របស់ខ្សែប្រយុទ្ធ Abderrazak Hamdallah ដែលស៊ុតបាន៣៤គ្រាប់ក្នុងយុទ្ធនាការ២០១៨-១៩ ។ ចំណែកឯកំណត់ត្រាទី២របស់ Cristiano គឺ​បាន​ក្លាយ​ជា​កីឡាករ​ដំបូង​គេ​ដែល​បាន​ស៊ុត​បញ្ចូល​ទី​បាន​ច្រើន​ជាង​គេ​ក្នុង​លីគកំពូលៗចំនួន​បួន​ផ្សេង​គ្នា​គឺ La Liga (បី​ដង), Premier League, Serie A និង Saudi Pro League។ សម្រាប់រដូវកាលនេះកីឡាករវ័យ ៣៩ ឆ្នាំរកគ្រាប់បាល់បាន៣៩គ្រាប់និងជួយមិត្តរួមក្រុមបាន ១១ដង ក្នុង ៣១ ប្រកួតសម្រាបប់ក្លឹបAl Nassr នៅរដូវកាលនេះ៕