តើកីឡាកររូបណាស៊ុតបញ្ចូលទីជាប់ៗគ្នាបានយូរ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​?

May 28, 2024 - 23:55
 38
ចែករំលែកទៅកាន់

ទោះបីជាខ្សែប្រយុទ្ធ ឬបម្រើប្រយុទ្ធខ្លំាងប៉ុណ្ណាក៏ដោយក៏មិនមានន័យថាពួកគេអាចរកបានគ្រាប់បាល់គ្រប់ការប្រកួតនោះទេ។ ផ្ទុយទៅវិញមានការប្រកួតខ្លះពួកគេមិនអាចរកគ្រាប់បាល់បានទេ។ ថ្វីដ្បិតតែពួកគេមិនអាចស៊ុតបញ្ចូលទីបានគ្រប់ការប្រកួតមែនប៉ុន្តែមានកីឡាករមួយចំនួនអាចរក្សាការរកគ្រាប់បាល់បញ្ចូលទីបានច្រើនប្រកួតជាប់ៗគ្នាយូរបំផុតគួរសមដែរ។

តើកីឡាករូបណាកំពុងកាន់កាប់កំណត់ត្រានេះ?

យោងតាម Khelnow.com និង Givemesport.com ចេញផ្សាយកាលពីពេលថ្មីៗនេះបានឲ្យដឹងថា កីឡាករខ្សែប្រយុទ្ធ Messi ស៊ុតបញ្ចូលទីបាន ២១ ប្រកួតជាប់គ្នាយូរបំផុតក្នុងប្រវត្តិសាស្ត្រ។ Messi ស៊ុតបញ្ចូលទីបាន៦០ គ្រាប់ក្នុងរដូវកាល២០១២-១៣ ដោយស៊ុតបញ្ចូលទីបាន៣៣គ្រាប់ក្នុងរយៈពេល ២១ប្រកួតជាប់គ្នានៅ LaLiga.. ខ្សែប្រយុទ្ធរូបនេះបានបំបែកកំណត់ត្រាកីឡាករទស្សវត្តទី៧០។ ចំណែកឯចំណាត់ថ្នាក់លេខ២បានទៅលើកីឡាករ Gerd Muller ស៊ុតបញ្ចូលទីបាន ១៦ប្រកួតជាប់ៗគ្នាក្នុងអំឡុងឆ្នាំ ១៩៦៩-៧០។ចំណាត់ថ្នាក់ទី៣បានទៅលើខ្សែប្រយុទ្ធប៉ូឡូញ Teodor Peterek លេងអោយក្លឹបRuch Chorzow ក្នុងអំឡុងឆ្នាំ ១៩៣៧-៣៨៕