ប៉ូលិស​អាល្លឺម៉ង់​ត្រៀម​បង្ក្រាប​ភេរវករ​អុកឡុក​ Euro ២០២៤

May 29, 2024 - 00:14
 9
ចែករំលែកទៅកាន់

យោងតាមកាសែតអាល្លឺម៉ង់ Bild ចេញផ្សាយកាលពីថ្ងៃអង្គារទី ២៨ ខែឧសភា ២០២៤ បានឱ្យដឹងថា ប៉ូលីសអាល្លឺម៉ង់គ្រោងនឹងដាក់ចេញនូវផែនការ៥ចំណុចដ៏រឹងមាំ ដើម្បីធានាថាពួកគេអាចដោះស្រាយជាមួយនឹងការគំរាមកំហែងផ្នែកសន្តិសុខដែលអាចកើតឡើងណាមួយក្នុងអំឡុងពេលប្រកួតពានរង្វាន់ជើងឯកអឺរ៉ុបនៅខែក្រោយ។ ការប្រកួតពានរង្វានយូរ៉ូ២០២៤នៅប្រទេសអាល្លឺម៉ង់នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៤ មិថុនា រហូតទៅដល់១៤កក្កដា ២០២៤។

ការពង្រឹងសន្តិសុខនេះបានកើតឡើងបន្ទាប់ពីមានការគំរាមកំហែងជាបន្តបន្ទាប់ពីបណ្តាញភេរវករ ថានឹងរៀបគម្រោងវាយប្រហារក្នុងអំឡុងពេលប្រកួត។ ប្រភពដដែលបានអោយដឹងថាប៉ូលីសកំពុងបង្កើនកម្លាំងសន្តិសុខនិងកំណត់គោលដៅ ក្រុមជនល្មើស ចំនួន ៥ដូចជាៈពួកភេរវករ ជនបង្កហិង្សា ឧក្រិដ្ឋជនធ្វើដំណើរ រួមទាំងចោរ និងក្រុមឧក្រិដ្ឋជនធ្ងន់ធ្ងរ ។ នៅក្នុងគម្រោងនេះដែរមានប៉ូលិសចំនួន២៥អង្គភាព កងកម្លាំងឈ្លបយកការណ៍ចល័ត៥០  បុគ្គលិកហ្វឹកហាត់ប្រកាសអាសន្នចំនួន៤៥នាក់ជាមួយនឹងមន្ត្រីមកពីរដ្ឋបាល និងការិយាល័យ និងបុគ្គលិកហ្វឹកហាត់ប្រកាសអាសន្នចំនួន ៤៥នាក់ជាមួយនឹងមន្ត្រីនគរបាលវ័យក្មេងឆ្នាំទីពីរនៃវគ្គបណ្តុះបណ្តាលរបស់ពួកគេ។ បន្ថែមពីនេះទៀត ប៉ូលីសសហព័ន្ធសរុបចំនួន២២០០០នាក់នឹងត្រូវដាក់ពង្រាយនៅតាមព្រំដែន ពហុកីឡដ្ឋាន កន្លែងទស្សនាសាធារណៈ ព្រលានយន្តហោះ ស្ថានីយ៍រថភ្លើង និងតំបន់រសើបនៃហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជារៀងរាល់ថ្ងៃ៕