Emery ទទួលបានកុងត្រាថ្មី ៥ ឆ្នាំពី Aston Villa
គ្រូបង្វឹកក្លឹប Aston Villa លោក Unai Emery បានចុះហត្ថលេខាលើកិច្ចសន្យាថ្មីរយៈពេល៥ ឆ្នាំបន្តពីកុងត្រាចាស់រយៈពេល៣ឆ្នាំ ដែលនឹងធ្វើអោយលោកអាចបន្តនៅក្លឹបជាមួយក្លឹបនេះរហូតដល់ឆ្នាំ ២០២៩។ លោក Emery ដែលបានចូលមកអង្គុយកៅអីគ្រូបង្វឹកកាលពីឆ្នាំ ២០២២ បានដឹកនាំ Villa ឈានដល់ចំណាត់ថ្នាក់កំពូលទាំងបួនលើកដំបូងគេក្នុងក្របខ័ណ្ឌ Premier League ចាប់តាំងពីឆ្នាំ១៩៩៥-៩៦ ធ្វើឱ្យពួកគេទទួលបានកៅអីប្រកួតប្រជែងពានរង្វាន់ទ្វីបអឺរ៉ុបChampions league ជាលើកដំបូងចាប់តាំងពីឆ្នាំ១៩៨១-៨២ ខណៈពេលដែលលោកក៏បានដឹកនាំក្លឹបAston Villa ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Europa Conference League ផងដែរ។
ប្រធានក្លឹប Aston Villa លោក Nassef Sawiris បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យើងកំពុងបង្កើតអ្វីដែលពិសេសនៅទីនេះ។នៅជាមួយ Aston Villa ដោយមានលោក Unaiដែលជាគ្រូបង្វឹកដ៏សំខាន់របស់យើង ។ ចំណែកឯលោក Emery ក៏បាននិយាយផងដែរថា ខ្ញុំសប្បាយចិត្តណាស់ដែលបានបោះជំហានឆ្ពោះទៅមុខ និងការទទួលខុសត្រូវក្នុងការដឹកនាំក្លឹបនេះ។លោកបានបន្ថែមថា មានអាវុធគីមីសាស្ត្រដ៏អស្ចារ្យនៅក្នុង Aston Villa... យើងពិតជារំភើបក្នុងការបន្តដំណើរនេះដោយគ្មានដែនកំណត់ចំពោះក្តីសុបិន្តរបស់យើង៕