លោក Jim Ratcliffe ថា Man Utd និង Nice អាចលេង Europa League បាន

May 30, 2024 - 20:51
 27
ចែករំលែកទៅកាន់

លោក Jim RatcliffeIneos ម្ចាស់ក្រុមហ៊ុន Ineos បានថ្លែងប្រាប់ BBCកាលពីថ្ងៃអង្គារទី ២៨ ឧសភា២០២៤ ថា ខ្ញុំនៅតែមានទំនុកចិត្តក្នុងការបញ្ចុះបញ្ចូល UEFA ដើម្បីឱ្យក្លឹបទាំងពីររបស់ខ្ញុំគឺ Manchester United និង Nice អាចលេងក្នុងក្របខ័ណ្ឌ Europa League នៅរដូវកាលក្រោយបាន..។

លោកបាននិយាយថា យើងដឹងពីចំណាត់ថ្នាក់របស់ក្លឹបទាំងពីរ ហើយកំពុងពិភាក្សាដោយផ្ទាល់ជាមួយ Uefa។យើង​មាន​ទំនុក​ចិត្ត​ថា​យើង​មាន​ផ្លូវ​ឆ្ពោះ​ទៅ​មុខ​សម្រាប់​រដូវ​កាល​ក្រោយ​នៅ​អឺរ៉ុប។ ក្រុមហ៊ុន Ineos ក៏ជាម្ចាស់ក្លឹប Swiss Super Lausanne-Sport ដែរ ប៉ុន្តែពួកគេមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការប្រកួតនៅអឺរ៉ុបទេ។ ទោះជាយ៉ាងណាក្តីលោកមិនបានបញ្ជាក់អោយច្បាស់ថា នឹងដោះស្រាយតាមវិធីណានោះទេក៏ប៉ុន្តែបញ្ហាចម្បងគឺIneos ត្រូវតែបញ្ជាក់ទៅកាន់ UEFA ថាក្លឹបទាំងពីរមានរចនាសម្ព័ន្ធកម្មសិទ្ធិខុសៗគ្នា។

ករណីនេះបានកើតឡើងម្តងរួចហើយទៅលើក្លឹបបាល់ទាត់បែលហ្ស៊ិក  Union SG ដែលតម្រូវអោយមានការផ្លាស់ប្តូររចនាសម្ព័ន្ធកម្មសិទ្ធិរបស់ពួកគេកាលពីរដូវកាលមុនដើម្បីអនុញ្ញាតឱ្យពួកគេលេងក្នុងក្របខ័ណ្ឌ Europa League ជាមួយ Brighton ដោយសារតែលោក Tony Bloom មានភាគហ៊ុនកម្មសិទ្ធិនៅក្នុងក្លឹបទាំងពីរ..។ Man Utd មានកៅអីមួយសម្រាប់យូរ៉ូប៉ាលីក​បន្ទាប់​ពី​យក​ឈ្នះ Manchester City ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ FA Cup កាល​ពី​ថ្ងៃ​សៅរ៍ ខណៈ Nice បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់​លេខ ៥ ក្នុង​ក្រប​ខ័ណ្ឌបារាំងLigue 1ខ្ពស់ជាងMan Utd ដែលទទួលបានចំណាត់ថ្នាក់ទី ៨..។

បើយោងតាមច្បាប់បច្ចុប្បន្ន UEFA បានកំណត់មិនអោយមានក្លឹប២មកពីម្ចាស់ភាគហ៊ុនតែមួយចូលរួមប្រកួតដណ្តើមយកពានរង្វាន់ក្នុងក្របខណ្ឌតែ១ទេ។ដូច្នេះMan Utd ដែលមានចំណាត់ថ្នាក់ទាបជាង Nice ត្រូវទៅប្រកួតនៅពានអឺរ៉ុបទី៣គឺ Europa Conference League ។ ក្រុមហ៊ុន Ineos របស់លោក Sir Jim Ratcliffe កាន់កាប់ត្រឹមតែ១ភាគហ៊ុនដែលមានតម្លៃ ២៧,៧% នៅក្នុង United និងកំពុងគ្រប់គ្រងប្រតិបត្តិការបាល់ទាត់របស់ក្លឹប ខណៈដែលពួកគេបានកាន់កាប់ក្លឹបបារាំង Niceទាំងមូល ក្នុងឆ្នាំ២០១៩៕