AI ព្យាកណ៍ អ្នកឈ្នះ Ballon d'Or ពី២០២៤ ដល់ឆ្នាំ២០៣៨
បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI បន្តអភិវឌ្ឍកាន់តែខ្លាំងឡើងៗជារៀងរាល់ឆ្នាំ ដើម្បីបំពេញតម្រូវការរបស់មនុស្សនៅក្នុងសង្គម។ បច្ចុប្បន្ននេះការងារជាច្រើនកំពុងត្រូវបានជំនួសដោយAI ។មិនត្រឹមតែប៉ុណ្ណោះវាមានសមត្ថភាពក្នុងការទស្សន៍ទាយទៅវិស័យជាច្រើនមានដូចជា៖ការព្យាកណ៍អាកាសធាតុ បកប្រែភាសា ព្យាករកីឡាបាល់ទាត់ជាដើម។ ជាក់ស្តែងណាស់យោងតាមការចេញផ្សាយរបស់ Tribuna កាលពីថ្ងៃពុធទី ២៩ឧសភា ២០២៤បានអោយដឹងថា AI បានបញ្ចេញរបាយការណ៍ព្យាករណ៍ ថាតើកីឡាកររូបណាឈ្នះ Ballon d'Or ចាប់ពីឆ្នាំ ២០២៤ រហូតដល់ឆ្នាំ ២០៣៨ តែការពិតយ៉ាងណារង់ចាំតាមដានមើលទាំងអស់គ្នា។
យោងតាមការព្យាករណ៍របស់AI បានបង្ហាញថា ខ្សែប្រយុទ្ធ Jude Bellingham របស់អង់គ្លេសនឹងឈ្នះ ពាន Ballon d'Or ក្នុងឆ្នាំ២០២៤នេះ ហើយបន្ទាប់មកឆ្នាំ២០២៥ បានទៅលើ Kylain Mbappe ឆ្នាំ ២០២៦ បានទៅលើកីឡាករ Messi និងជាបន្តបន្ទាប់ រហូតដល់ឆ្នាំ ២០៣៨បានទៅលើខ្សែបម្រើតួកគី Arda Gulerដែលកំពុងលេងអោយក្លឹប Real Madrid៕