តើកីឡាកររូបណាអាចឈ្នះស្បែកជើងមាសយូរ៉ូ ២០២៤?
ទោះបីក្រុមជម្រើសជាតិទាំង ២៤ សុទ្ធតែមានអាវុធសម្ងាត់(ខ្សែប្រយុទ្ធ)សម្រាប់សម្លាប់គូប្រកួតនៅលើសមរភូមិវាលស្មៅយ៉ាងណាក៏ដោយ គេហទំព័រ Givemesport.com បានជ្រើសរើសយកតែខ្សែប្រយុទ្ធចំនួន១០រូបប៉ុណ្ណោះដែលអាចមានសមត្ថភាពប្រកួតប្រជែងសម្រាប់ពានរង្វាន់ស្បែកជើងមាសយូរ៉ូ២០២៤។ គេហទំព័រដដែលនោះបានដាក់ចំណាត់ថ្នាក់កីឡាករកំពូល១០សម្រាប់ស្បែកជើងមាសនៅក្នុងការប្រកួតដណ្តើមពានរង្វាន់យូរ៉ូ២០២៤។ការធ្វើចំណាត់ថ្នាក់នេះគឺផ្អែកទៅលើកត្តាបីធំៗគឺ គ្រាប់បាល់ស៊ុតបញ្ចូលទីពេលប្រកួតជម្រុះ គ្រាប់បាល់ក្នុងក្លឹបដែលកីឡាករនីមួយៗកំពុងលេងក្នុងរដូវកាល២០២៣-២៤ និង គ្រាប់បាល់ក្នុងការប្រកួតយូរ៉ូកន្លងមក។
តើកីឡាករ១០រូបនោះជានណា?
Cristiano Ronaldo ត្រូវបានគេហទំព័ខាងលើនោះរំលេចនៅកំពូលតារាងតែម្តង។គាត់ធ្លាប់រកបាន៥គ្រាប់នៅក្នុងការប្រកួតយូរ៉ូ២០២០ហើយបានក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេ។ Ronaldo ខ្សែប្រយុទ្ធ Al-Nassr បានបញ្ចប់កំពូលតារាងជាអ្នកស៊ុតបញ្ចូលទីបាល់បានច្រើនជាងគេក្នុងក្របខ័ណ្ឌ Saudi Pro League ដោយបានស៊ុតបញ្ចូលទីបាន៣៣គ្រាប់ក្នុងមួយរដូវកាលផងដែរ។
អតីតវីរបុរសរបស់ក្លឹប Real Madrid រូបនេះក៏ជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេទីពីរក្នុងវគ្គជម្រុះ EURO ជាមួយនឹងគ្រាប់បាល់១០គ្រាប់។ វាអាចជាការប្រកួតអន្តរជាតិចុងក្រោយរបស់ Ronaldo ដូច្នេះវាស័ក្តិសមថាគាត់នឹងទទួលបានស្បែកជើងមាស និងពាន EUROs ជាលើកទីពីរ។
ចំណែកឯកីឡាករដែលរំពឹងថានឹងទទួលបានស្បែកជើងមាសចំណាត់ថ្នាក់ទី២ គេបានអោយតម្លៃទៅលើម្ចាស់ស្បែកជើងមាសWorld Cup ២០២២គឺកីឡាករMbappe។ចំណាត់ទី៣ ខ្សែប្រយុទ្ធអង់គ្លេស Harry Kane និងជាបន្តបន្ទាប់គឺ កីឡាករ Lukaku(បែលហ្ស៊ិក) , Alvaro Morata (អេស្ប៉ាញ) Roberto Lewandowski(ប៉ូឡូញ) Memphis Depay( ហូឡង់) Federico Chiesa (អ៊ីតាលី) និងPatrik Schick (ឆែក)៕