Arsenal ត្រៀមដំឡើងប្រាក់ឈ្នួល Arteta ទ្វេដង
ទោះបីវាមិនទាន់ជាព័ត៌មានផ្លូវការនៅឡើយក្តីប៉ុន្តែបើយោងតាមប្រភពដ៏គួរអោយទុកចិត្តមួយបានខ្សឹបប្រាប់កាសែតអង់គ្លេស The Sun ថាក្លឹបកាំភ្លើងធំ Arsenal គ្រោងនឹងតម្លើងប្រាក់ឈ្នួលដល់គ្រូបង្វឹក Milkel Arteta គុណនឹង២ដែលជិតស្មើនឹងប្រាក់ឈ្នួលរបស់គ្រូបង្វឹកក្លឹប Man City លោក Pep Guardiola ដែលបច្ចុប្បន្នជាគ្រូបង្វឹកដែលមានតម្លៃខ្លួនខ្ពស់ជាងគេនៅ Premire League គឺជាង២៥លានដុល្លារក្នុងមួយឆ្នាំខណៈលោក Arteta បានតែជាង១២លានដុល្លារឈរលំដាប់លេខ២។
ស្របពេលដែលពួកគេមិនបានបញ្ចេញតួលេខជាក់លាក់នោះ វាត្រូវបានគេយល់ថាកិច្ចព្រមព្រៀងមួយអាចបង្កើនប្រាក់ឈ្នួលទ្វេដងពីចំនួន១២លានដុល្លារក្នុងមួយរដូវកាលដែលគ្រូបង្វឹកសញ្ជាតិអេស្បាញបានទទួលរួចហើយនាពេលបច្ចុប្បន្ននេះ។ ប្រសិនបើវាជាព័ត៌មានពិតមែននោះវានឹងធ្វើឲ្យគ្រូបង្វឹករបស់កាំភ្លើងធំ Arsenal មានគម្លាតកាន់តែឆ្ងាយពីលោក Erik ten Hag របស់ Man Utd ដែលទទួលបាន ១១លានដុល្លារ និង Unai Emery របស់ Aston Villa ទទួលបានជាង១០លានដុល្លារ។