លោក Nagelsmann ថ្កោលទោសអ្នកស្ទង់មតិក្រុមជម្រើសជាតិ

Jun 4, 2024 - 00:32
 25
ចែករំលែកទៅកាន់

លោក Julian Nagelsmann គ្រូបង្វឹកក្រុមជម្រើសជាតិអាល្លឺម៉ង់បានថ្កោលទោសការស្ទង់មតិពាក់ព័ន្ធទៅនឹងព័ណ៌សំបុរកីឡាករ របស់ប្រព័ន្ធផ្សព្វផ្សាយសាធារណ ARD ថាជាការរើសអើងជាតិសាសន៍។ ការស្ទង់មតិថ្មីៗរបស់ ARDបានសួរអ្នកចូលរួមប្រមាណ១៣០៤នាក់ថាតើពួកគេចង់ឃើញកីឡាករជម្រើសជាតិអាល្លឺម៉ង់មានស្បែកសបន្ថែមទៀតដែរឬទេ។

ឆ្លើយតបទៅនឹងសំណួរនេះ២១ភាគរបស់អ្នកចូលរួមបានយល់ស្របចង់អោយមានកីឡាករស្បែក- ។ ជុំវិញនឹងបញ្ហានេះលោក Nagelsmann បាននិយាយកាលពីថ្ងៃអាទិត្យថា ការស្ទង់មតិនេះគឺជាការរើសអើងជាតិសាសន៍។ ខ្ញុំមានអារម្មណ៍ថាយើងត្រូវក្រោកឡើង។ មនុស្សជាច្រើននៅអឺរ៉ុបត្រូវភៀសខ្លួនស្វែងរកប្រទេសដែលមានសុវត្ថិភាព។ គ្រូបង្វឹកវ័យ៣៦ ឆ្នាំរូបនេះបាននិយាយថាខ្ញុំបានយល់ព្រមជាមួយខ្សែបម្រើសញ្ជាតិអាល្លឺម៉ង់ Joshua Kimmich ដែលយល់ឃើញថាកម្រងសំណួរបែបនេះ គឺជាការប្រកាន់ពូជសាសន៍។ Nagelsmann បាននិយាយនៅក្នុងសន្និសីទខ្លីមួយនៅឯមូលដ្ឋានហ្វឹកហ្វឺនរបស់ក្រុមគាត់ថា Josh Kimmichបានឆ្លើយតបយ៉ាងល្អជាមួយនឹងសេចក្តីថ្លែងការណ៍ច្បាស់លាស់ ។ខ្ញុំ​មើលឃើញ​រឿង​នេះ​ដូច​គ្នា។ សំណួរនេះគឺឆ្កួតៗ។

លោកបន្តថាមនុស្សនៅអឺរ៉ុបដែលត្រូវភៀសខ្លួនដោយសារតែសង្គ្រាម សេដ្ឋកិច្ច គ្រោះមហន្តរាយបរិស្ថាន ហើយចង់មកនៅប្រទេសដែលល្អ។ យើងត្រូវសួរថាតើយើងកំពុងធ្វើអ្វីនៅពេលនេះ? យើងនៅប្រទេសអាល្លឺម៉ង់កំពុងធ្វើបានល្អខ្លាំងណាស់ ហើយនៅពេលដែលយើងនិយាយអ្វីមួយបែបនេះ ខ្ញុំគិតថាវាជារឿងឆ្កួតដែលពួកយើងបិទភ្នែក។

លោក Karl Valks នាយកផ្នែកកីឡានៃប្រព័ន្ធផ្សព្វផ្សាយ ARD ទទួលបន្ទុកការស្ទង់មតិបាននិយាយថា ក្រុមហ៊ុនមានការខកចិត្តដែលលទ្ធផលគឺដូចទៅនឹងអ្វីដែលរំពឹងទុក ប៉ុន្តែការស្ទង់មតិនេះក៏ជាការបង្ហាញអំពីស្ថានភាពសង្គមនៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្ននេះផងដែរ។ លោកបន្តថាកីឡាដើរតួយ៉ាងសំខាន់នៅក្នុងសង្គមរបស់យើងក្រុមជម្រើសជាតិគឺជាគំរូដ៏រឹងមាំនៃការធ្វើសមាហរណកម្ម។ ក្រុមជម្រើសជាតិបច្ចុប្បន្នមានកីឡាករមួយចំនួនដែលមានមរតកចម្រុះ រួមមានប្រធានក្រុម Ilkay Gündogan និងខ្សែបម្រើស្លាប Leroy Sanze