កីឡាករចាំទីល្អបំផុតទាំង១០សម្រាប់ Euro ២០២៤

Jun 4, 2024 - 17:52
 25
ចែករំលែកទៅកាន់

ទោះបីស្ថិតក្នុងវ័យជិត ៤០ ឆ្នាំទៅហើយក្តី វីរបុរសចាំទីអាល្លឺម៉ង់ Manuel Neuer ដែលធ្លាប់ឈ្នះពានបាល់ទាត់ពិភពលោក ឆេមពានលីក និងអាល្លឺម៉ង់ប៊ុនដេស្លីហ្គា នៅតែរក្សាទម្រង់លេងបានបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ទាំងកម្រិតថ្នាក់ជាតិនិងអន្តរជាតិ។ សម្រាប់ការប្រកួតពានរង្វាន់យូរ៉ូ ២០២៤នេះ Neuer ត្រូវបានគេចាត់ទុកថាជាកីឡាករចាំទីលំដាប់កំពូលនិងមើលឃើញថាគាត់អាចនឹងទទួលបានសមិទ្ធិផលដ៏ធំសម្រាប់ក្រុមជម្រើសជាតិអាល្លឺម៉ង់លើទឹកដីរបស់ខ្លួន។ សម្រាប់រដូវកាល ២០២៣-២៤ អ្នកចាំទីរូបនេះបង្ហាញខ្លួនអោយក្លឹប Bayern បាន៣៣ប្រកួត និងរក្សាClean Sheets (បាល់មិនឱ្យចូលទី)បានចំនួន ១០ដង។

ចំណែកឯកីឡាករចាំទីឆ្នើម៩រូបរូបផ្សេងទៀតរួមមានៈ

-​ Gianluigi Donnarumma ជម្រើសជាតិអ៊ីតាលី ក្លឹប Paris SG រក្សាClean Sheetបាន ១៤ក្នុង៤២ប្រកួត។

-​ Mike Maigann ជម្រើសជាតិបារាំង ក្លឹប AC Milan រក្សាClean Sheetបាន ១២ក្នុង៤៣ប្រកួត។

-​ Jan Oblak ជម្រើសជាតិស្លូវេនីក្លឹប At Madrid រក្សាClean Sheet បាន១៦ក្នុង៥៤ប្រកួត។

-​ Yann Sommer ជម្រើសជាតិស្វ៊ីស ក្លឹប Inter  រក្សា Clean Sheetបាន២៣ក្នុង៤៣ប្រកួត។

- ​Unai Simon ជម្រើសជាតិអេស្ប៉ាញ ក្លឹប Bilbao រក្សាClean Sheetបាន ១៦ក្នុង៣៦ប្រកួត។

-​ Wojciech Szczesny ជម្រើសជាតិប៉ូឡូញក្លឹប Juventus រក្សាClean Sheetបាន ១៥ក្នុង៣៥ប្រកួត។

-​ Jordan Pickford ជម្រើសជាតិអង់គ្លេស ក្លឹប Everton រក្សាClean Sheetបាន ១៤ក្នុង៤២ប្រកួត។

-​ Diogo Costa ជម្រើសជាតិព័រទុយហ្គាល់ ក្លឹប Porto រក្សាClean Sheetបាន ១៥ក្នុង៤៥ប្រកួត។

-​ Bart Verbruggen ជម្រើសជាតិព័រហូឡង់ ក្លឹប Brighton រក្សាClean Sheetបាន ៧ក្នុង២៧ ប្រកួត៕