Supercomputer ទាយថាអង់គ្លេសលើកពាន ខណៈអាល្លឺម៉ង់ ធ្លាក់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត

Jun 5, 2024 - 21:51
 3
ចែករំលែកទៅកាន់

យោងតាមកាសែតអង់គ្លេស The Sun ដកស្រង់ក្រុមហ៊ុនវិភាគបាល់ទាត់ Opta Supercomputer ចេញផ្សាយនាថ្ងៃពុធទី០៥ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្រុមជម្រើសជាតិអង់គ្លេសមានឱកាស ៧០ ភាគរយក្នុងវគ្គ ៨ក្រុមចុងក្រោយ ៤៨,២ភាគរយវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ៣១,១ភាគរយវគ្គផ្តាច់ព្រ័ត្រ និងឱកាសឈ្នះពានរង្វាន់យូរ៉ូ ២០២៤ ១៩,៩ភាគរយ ខ្ពស់ជាងគេក្នុងចំណោម២៤ក្រុម។

Opta ក៏បានចាប់អារម្មណ៍ក្រុមជម្រើសជាតិបារាំងដែលបានឡើងដល់វគ្គផ្តាច់ព្រ័ត្រWorld Cup ២០២២នៅប្រទេសកាតាថា មានឱកាសឈ្នះ ពាន១៩,១ភាគរយខណៈ៦៩ភាគរយវគ្គ៨ក្រុម ៤៨,១ភាគរយ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ៣០,៤ ភាគរយវគ្គផ្តាច់ព្រ័ត្រ។ ចំណែកឯក្រុមម្ចាស់ផ្ទះអាល្លឺម៉ង់វិញOpta ព្យាករណ៍ថាមានឱកាសឈ្នះពានត្រឹមតែ១២,៤ភាគរយ ហើយក្រុមនេះអាចធ្លាក់ចេញពីការប្រកួតត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ដោយឡែកម្ចាស់ជើងឯកយូរ៉ូ២០២០ អ៊ីតាលីមានឱកាសឈ្នះពានត្រឹមតែ៥ភាគរយប៉ុណ្ណោះ៕