អង់គ្លេសមានកំណត់ត្រាស៊ុតបាល់ប៉េណាល់ទីអន់បំផុត
ទោះបីក្រុមជម្រើសជាតិអង់គ្លេសសំបូរទៅដោយតារារះថ្មីជាច្រើនក្នុងសតវត្សរ៍ទី ២១នេះក្តី តែក្រុមតោកំណាចមិនទាន់មានឱកាសឈ្នះពានបាល់ទាត់ពិភពលោកឬក៏យូរ៉ូនៅឡើយទេ។នៅក្នុងព្រឹត្តិការណ៍ធំៗ (បាល់ទាត់ពិភពលោកនិងយូរ៉ូ) ក្រុមអង់គ្លេសភាគច្រើនឡើងមកដល់វគ្គ៨ក្រុម ៤ក្រុមនិងផ្តាច់ព្រ័ត្រជាដើមប៉ុន្តែគ្មានឱកាសលើកពានពាក់ព័ន្ធទៅនឹងភាពខ្សោយផ្នែកទាត់បាល់ប៉េណាល់ទី។
យោងតាមរបាយការណ៍របស់ Givemesport.com ក្រុមជម្រើសជាតិអង់គ្លេសឈ្នះការស៊ុតបាល់ប៉េណាល់ទីតែពីរលើកគត់ក្នុងការប្រកួតអន្តរជាតិធំៗ ៩លើកចុងក្រោយនេះ។ នេះជាកំណត់ត្រាដ៏គួរឱ្យភ័យខ្លាចរបស់អង់គ្លេស។ ខាងក្រោមនេះគឺជាកំណត់ត្រាស៊ុតបាល់ប៉េណាលទី៩ប្រកួតរបស់អង់គ្លេស៖
១-ឆ្នាំ១៩៩០ប្រកួតបាល់ទាត់ពិភពលោកវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រចាញ់អាល្លឺម៉ង់(អាល្លឺម៉ង់ខាងលិច) ៤-៣។
២-ឆ្នាំ១៩៩៦ប្រកួតបាល់ទាត់យូរ៉ូវគ្គ៨ក្រុមចុងក្រោយឈ្នះអេស្ប៉ាញ៤-២(០-០)។
៣-ឆ្នាំ១៩៩៦ដដែលប្រកួតបាល់ទាត់យូរ៉ូវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រចាញ់អាល្លឺម៉ង់៦-៥(១-១)។
៤-ឆ្នាំ១៩៩៨ប្រកួតបាល់ទាត់ពិភពលោកវគ្គ១៦ក្រុមចាញ់អាហ្សង់ទីន ៤-៣(២-២)។
៥-ឆ្នាំ២០០៤ប្រកួតបាល់ទាត់យូរ៉ូ វគ្គ៨ក្រុមចុងក្រោយចាញ់ព័រទុយហ្គាល់៦-៥(២-២)។
៦-ឆ្នាំ២០០៦ប្រកួតបាល់ទាត់ពិភពលោកវគ្គ៨ក្រុមចុងក្រោយចាញ់ព័រទុយហ្គាល់៣-១(០-០)។
៧-ឆ្នាំ២០១២ប្រកួតបាល់ទាត់យូរ៉ូវគ្គ៨ក្រុមចុងក្រោយចាញ់អ៊ីតាលី៤-២(០-០)។
៨-ឆ្នាំ២០១៨ប្រកួតបាល់ទាត់ពិភពលោកវគ្គ១៦ក្រុមចុងក្រោយឈ្នះកូឡុំប៊ី ៤-៣(១-១)។